“Let It Go” ច្រៀង​​​ដោយ​ Taylor Swift និង​ម្ចាស់​ដើម ​អ្នក​គាំទ្រ​ពេញចិត្ត​ស្ដូក

“Let It Go” ច្រៀង​​​ដោយ​ Taylor Swift និង​ម្ចាស់​ដើម ​អ្នក​គាំទ្រ​ពេញចិត្ត​ស្ដូក

តារា​ចម្រៀង​ប៉ុប​អាមេរិក​ Taylor Swift បាន​បន្ត​ដំណើរ​ប្រគំតន្ត្រី​ទេសចរណ៍​ “1989” របស់​ខ្លួន​​​ទៅ​ដល់​ទីក្រុង​ Tampa រដ្ឋ​ Florida កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ Halloween ។

 

“Let It Go” ច្រៀង​​​ដោយ​ Taylor Swift និង​ម្ចាស់​ដើម ​អ្នក​គាំទ្រ​ពេញចិត្ត​ស្ដូក

 

រាល់​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ម្ដង​ៗ​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ឡើយ។ ជាថ្មី​ម្ដង​ទៀត លើក​នេះ​នាង​​បាន​អញ្ជើញ​តារា​ចម្រៀង Idina Menzel ដែល​ជា​ម្ចាស់​បទ​ “Let It Go”ក្នុង​រឿង​តុក្កតា “Frozen”។

 

បន្ទាប់​ពី​តារា​ល្បី​ទាំង​ពីរ​ឡើង​មក​លើ​ឆាក​ជាមួយ​នឹង​សំលៀកបំពាក់​បែប​ប្លែក​ឲ្យ​សម​ទៅ​នឹង​ថ្ងៃ Halloween ពួក​គេ​បាន​ចាប់​ដៃ​គ្នា​ចម្រៀង​បទ “Let It Go”រួម​គ្នា​។ អំឡុងពេល​ ដែល​តារា​ទាំង​ពីរ​ច្រៀង​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​៥៥ ០០០​នាក់ ពិត​ចិត្ត​ជា​ខ្លាំង​និង​ចម្រៀង​តាម​ធ្វើ​ឲ្យ​កក្រើក​​ក្នុង​កម្មវិធី​នោះ។

 

ទស្សនា​វីដេអូ​តារា​ទាំង​ពីរ​ចម្រៀង​បទ “Let It Go” ខាង​ក្រោម៖

 

 

ចុចអាន៖បញ្ជី​ឈ្មោះ​​បេក្ខភាព​តារា​ដែល​ត្រូវ​ដណ្ដើម​ពាន​នៅ MAMA 2015

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ew