១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​

១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​

​លោក​វេជ្ជបណ្ឌិត Shigeaki Hinohara គឺជា​គ្រូពេទ្យ​ដ៏​ល្អ​ម្នាក់​របស់​ប្រទេស​ជប៉ុន ក៏​ដូច​ជា​របស់​ពិភពលោក​ដែរ​។ នៅក្នុង​ពេល​ដែល​លោក​មាន​អាយុ​១០៣​ឆ្នាំនេះ​លោក​បាន​ធ្វើការ​សន្និដ្ឋាន​ថា ចំណីអាហារ​មាន​សារសំខាន់​ខ្លាំងណាស់​នៅក្នុង​ការថែរក្សា​សុខភាព​និង​ដំណើរការ​របស់​រាងកាយ​ឱ្យ​ស្ថិតនៅ​ល្អ​។ លោក​គឺជា​គំរូ​ល្អ​មួយ​ក្នុង​ការប្រតិបត្តិ​វិធាន​សុខភាព​ដែល​ធ្វើឱ្យ​មាន​អាយុ​វែង​។ គាត់​មាន​ទម្ងន់​ស្ថេរ ត្រឹមតែ​៦០​គ​ក្រ​តែប៉ុណ្ណោះ តាំងពី​អាយុ​៣០​ឆ្នាំ​រហូត​មក​។​ ​ខាងក្រោម​នេះ​គឺជា​គោលការណ៍​ទាំង​១២​របស់គាត់​៖
 

១- ថាមពល​បាន​មក​ពី​ការ​មាន​អារម្មណ៍​ល្អ មិនមែន​មកពី​ហូប​ឆ្ងាញ់ ឬ​គេង​ច្រើន​នោះ​ទេ​។​
 
​យើង​អាច​នៅ​ចាំ​បាន​ហើយ​ថា កាល​នៅ​ពី​ក្មេង​យើង​មាន​ការ​លេងសើច​ច្រើនណាស់ រហូត​ដល់​ភ្លេច​ហូបចុក​ឬ​គេង​ក៏មាន​។ ខ្ញុំ​គិតថា​មនុស្ស​ចាស់​ត្រូវ​រស់នៅរ​បៀ​ប​នេះ គឺ​ថា​មិន​ចាំបាច់​មាន​វិន័យ​នៅក្នុង​ការហូប​អាហារ​និង​គេង​ឱ្យបាន​ទៀងទាត់ អ្វី​ទេ​!
 

២- អ្នក​ដែល​មាន​អាយុ​លើសពី​១០០​ឆ្នាំ​ថែ​ទម្ងន់​ឱ្យ​នៅ​ស្ថេរ​ល្អ​ណាស់​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​មិន​ថា​គេ​មាន​ភេទ សញ្ជាតិ ឬ​ជាតិ​សាសន៍​អ្វី​ទេ ពួក​អ្នក​ដែល​មាន​អាយុ​លើស​១០០​ឆ្នាំ​សុទ្ធតែ​មាន​ចំណុច​រួម​មួយ​ដូច​គ្នា គឺ​មិន​ដែល​ធាត់​លើស​ទម្ងន់​សោះឡើយ​។ ពួកគេ​យកចិត្តទុកដាក់​ចំពោះ​ចំណី​អាហារ​ដែល​គេ​ហូប និង​អំពី​របៀប​ដែល​គេ​ហូបចុក​ខ្លាំងណាស់​។​
 

៣- ចំណីអាហារ​សំខាន់​ណាស់​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​សម្រាប់​អាហារ​ពេលព្រឹក ខ្ញុំ្ញ​ញ៉ាំ​ទឹក​ផ្លែឈើ​១​កែវ ដាក់​ទឹកអូ​លីវ​ថែម​១​ស្លាបព្រា​។ ឬ​ទឹកដោះគោ​១​កែវ លាយ​ជាមួយ​ម្សៅ​ចេក​១​ស្លាបព្រា​។ អូ​លីវ​ល្អ​សម្រាប់​សរសៃ​អាកទែរ​និង​ស្បែក​។ នៅ​ពេល​ថ្ងៃ ខ្ញុំ​ញ៉ាំ​ទឹកដោះគោ​បន្តិចបន្តួច​ជាមួយនឹង​នំប៊ី​ស្គី​២​ឬ​៣​ដុំ ឬ​ជួនកាល​មិន​ញ៉ាំ​អ្វី​ទេ​បើកាលណា​ជាប់រវល់​។ ខ្ញុំ​មិនដែល​ឃ្លាន​ទេ​នៅ​ពេល​ធ្វើការ ពី​ព្រោះ​ខ្ញុំ​រវល់​តែ​ប្រមូលផ្តុំ​អារម្មណ៍​លើ​ការងារ​។ សម្រាប់​ពេល​ល្ងាច ខ្ញុំ​ញ៉ាំ​ផ្លែឈើ ឬ​ញ៉ាំ​ត្រី​១​ដុំ​(​ស្មើ​នឹង​សាច់​គ្មាន​ខ្លាញ់​ចំនួន​៩០​ក្រាម​)​ជាមួយ​បាយ ២​ដង​ក្នុង​១​សប្តាហ៍​។​
 

៤- ត្រូវ​រវល់​ឱ្យ​ជាប់​កុំ​នៅ​ទំនេរ ហើយ​មើល​ទៅ​មុខ​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​ខ្ញុំ​ជាប់រវល់​បង្រៀន​និង​ធ្វើការ​នៅ​មន្ទីរពេទ្យ​ពេញ​១​ឆ្នាំៗ​។ ខ្ញុំ​គិតថា​នឹង​បាន​សប្បាយ​ជាមួយនឹង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​តូ​ក្យូ​នៅក្នុង​ឆ្នាំ​២០២០​។ មិនចាំបាច់​ចូលនិវត្តន៍​ទេ ក៏​ប៉ុន្តែ​បើសិនជា​ចង់​ចូល​និវត្តន៍ ត្រូវ​រង់ចាំ​ឱ្យមាន​អាយុ​៦៥​ឆ្នាំ​សិន​។​
 

៥- នៅ​ពេលដែល​គ្រូពេទ្យ​ស្នើ​ឱ្យ​ធ្វើ​ការវះកាត់​ឬ​អនុវត្ត​នីតិវិធី​អ្វីមួយ អ្នក​ត្រូវ​សួរ​ទៅ​វិញ​សិន​ថា​បើ​កូន​ឬ​ប្រពន្ធ​របស់​គាត់​មាន​ជម្ងឺ​ដូច​រូបអ្នក តើ​គាត់​ឱ្យ​ធ្វើ​ដូច្នេះ​ដែរឬទេ​?
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​ផ្ទុយស្រឡះ​ពី​អ្វី​ដែល​គេ​តែងតែ​ជឿ គ្រូពេទ្យ​មិន​សុទ្ធ​តែ​អាច​ព្យាបាល​គ្រប់​តែ​ជម្ងឺ បាន​នោះ​ទេ​។ ដោយហេតុ​នោះ តើ​ចាំបាច់​អ្វី​ត្រូវ​បង្ក​ការឈឺចាប់​បន្ថែម​ដោយ​ធ្វើ​ការវះកាត់​ដែល​មាន​លទ្ធផល​មិន​ច្បាស់លាស់​នោះ​? ខ្ញុំ​ជឿថា​ការព្យាបាល​ដោយ​ប្រឡែង​ជាមួយនឹង​សត្វ ឬ​ដោយ​តន្ត្រី​អាចមាន​ប្រសិទ្ធភាព​ជាង​គ្រូពេទ្យ​។​
 

៦- បើ​ចង់​មាន​សុខភាព​ល្អ ចូរ​ដើរ​ឡើង​ជណ្តើរ ហើយ​កាន់​ឥ​វ៉ាន់​ទាំងអស់​ដោយ​ខ្លួនឯង​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​នៅ​ពេល​ដើរ​ឡើង​ជណ្តើរ ខ្ញុំ​លោត​ម្តង​២​កាំ​។ ខ្ញុំ​ធ្វើ​យ៉ាង​នេះ​ដើម្បី​ឱ្យមាន​សាច់ដុំ​ល្អ​។ ក្នុង​១​ថ្ងៃៗ​ខ្ញុំ​ដើរ​ចន្លោះ​ពី​២០០០​ទៅ​២៥០០​ជំហាន យឺតៗ ដោយ​មាន​កាន់​ឈើច្រត់​ទប់ខ្លួន​ផង​។​
 

៧- ការឈឺចាប់​គឺជា​រឿង​អាថ៌កំបាំង​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​វិធី​ល្អ​ដើម្បី​កុំឱ្យ​មាន​ការឈឺចាប់ ឬ​ជៀសវាង​ការឈឺចាប់ គឺ​ត្រូវ​ស្វែងរក​ការសប្បាយ​។ យើង​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់​ដល់​វិធី​នេះ​ទេ​។ ចូរ​ប្រើប្រាស់​ខួរក្បាល​ឡើង​!
 

៨- កុំ​ព្រួយបារម្ភ​ខ្លាំង​ហួសហេតុ​ពេក​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​ការព្រួយបារម្ភ​ចំពោះ​អ្វីមួយ មិន​ដែល​បាន​ជួយ​អ្វី​បន្តិច​ណា​ទេ ជាពិសេស​បើសិនជា​វា​ទាក់ទង​ទៅដល់​បញ្ហា​គ្រួសារ​ផង ដូច​ជា​រឿង​ប្រាក់កាស ផ្ទះសម្បែង ទិញ​សម្លៀកបំពាក់ និង​ទិញ​រថយន្ត ជា  ដើម​។ សូម​ដឹងថា​អ្នក​នឹង​មិន​អាច​យក​អ្វី​ទៅតាម​ជាមួយ​បានទេ នៅពេល​ដែល​ស្លាប់​ទៅ​។​
 

៩- វិទ្យាសាស្ត្រ​មិន​ព្យាបាល​មនុស្ស​ទេ​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​មនុស្ស​ម្នាក់​ខុសៗ​ពីគ្នា ក៏ប៉ុន្តែ​វិទ្យាសាស្ត្រ​ប្រព្រឹត្ត​មកលើ​យើង​ក្នុង​វិធី​តែ​មួយ​។ បុគ្គល​ម្នាក់​មាន​លក្ខណៈ​ដោយឡែក​របស់​ខ្លួន ហើយ​ជំងឺ​មាន​ការទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​បេះដូង​របស់​មនុស្ស​។ ដើម្បី​អាច​ប្រព្រឹត្ត​បាន​ត្រឹមត្រូវ​ទៅលើ​មនុស្ស​ម្នាក់ៗ ធ្វើឱ្យ​គេ​សះជា​បាន វា​ទាល់តែ​មាន​ការយល់ដឹង​ទូលំទូលាយ​លើ​អ្វីៗ​ដែល​នៅ​ជុំវិញ​យើង មិនមែន​គ្រាន់តែ​មាន​វេជ្ជសាស្ត្រ​មួយ តែ​ប៉ុណ្ណោះ​នោះ​ទេ​។​
 

១០- រើស​យក​នរណាម្នាក់​ធ្វើជា​គំរូ (​ម៉ូ​ដែល​)
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​ត្រូវ​រក​នរណា​ម្នាក់​ម​ក​ទុក​ជា​គំរូ​។ ចំពោះ​ខ្ញុំ ឪពុក​ខ្ញុំ​គឺជា​វីរបុរស​។ រហូតមកដល់​ពេល​សព្វថ្ងៃ កាលណា​ខ្ញុំ​ជួប​ការលំបាក ខ្ញុំ​សួរ​ខ្លួនឯង​ថា​បើសិនជា​លោក​ឪពុក​ខ្ញុំ​វិញ​តើ​គាត់​នឹង​ធ្វើ​ដូចម្តេច​។​
 

១១- ជីវិត​ពោរពេញ​ទៅ​ដោយ​ឧប្បត្តិហេតុ​និង​កាលានុវត្តភាព​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
​នៅក្នុង​ខែ​មីនា​ឆ្នាំ​១៩៧៩ ពេល​ដែល​ខ្ញុំ​មាន​អាយុ​៥៩​ឆ្នាំ ខ្ញុំ​បាន​ជិះ​យន្តហោះ​ពី​តូ​ក្យូ​ទៅ​ហ្វ៊ូ​គួ​កា​។ កាល​នោះ​យន្តហោះ​ត្រូវបាន​ពួក​ជប៉ុន​កុំមុយនិស្ត​១​ក្រុម​ប្លន់​យក​។ ខ្ញុំ​ត្រូវ​គេ​ចាប់ចង ដាក់​នៅក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​៤០​អង្សា​។ ខ្ញុំ​បាន​ចាត់ទុក​ហេតុការណ៍​នោះ​ថា​គឺជា​បទពិសោធន៍​មួយ​។ វា​គឺជា​រឿង​មួយ​អស្ចារ្យ​ណា​ស់នឹង​បានឃើញ​សព៌ាង្គកាយ​មនុស្ស​ធ្វើ​ប្រតិកម្ម​តប​ទៅ​នឹង​វិបត្តិ​នេះ​។​
 

១២- មាន​អាយុ​វែង​គឺជា​រឿង​មួយ​អស្ចារ្យ​ខ្លាំងណាស់​
 ១២​ឱវាទ​កាត់ថ្លៃ​មិន​បាន​របស់​គ្រូពេទ្យ​ជប៉ុន​អាយុ​១០៣​ឆ្នាំ​ម្នាក់​
៦០​ឆ្នាំ​ដំបូង យើង​ធ្វើការ​ដើម្បី​គ្រួសារ និង​ដើម្បី​សម្រេច​គោលបំណង​របស់​យើង​។ បន្ទាប់មក យើង​ត្រូវ​តម្រង់​ទិស​ទៅរក​សង្គម​វិញ​ម្តង​។ ខ្ញុំ​បាន​ធ្វើការ​ជា​អ្នកស្ម័គ្រចិត្ត​អស់​ពេល​៦៥​ឆ្នាំ​។ ខ្ញុំ​អាច​ធ្វើការ​១៨​ម៉ោង​ក្នុង​១​ថ្ងៃៗ ពេញ​មួយ​សប្តាហ៍​បាន ហើយ​ខ្ញុំ​បាន​សប្បាយ​គ្រប់​នាទី​ទាំងអស់​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។