ញ៉ាំ​ស៊ូ​ស៊ី​ដឹងថា​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ​ទេ​?

ញ៉ាំ​ស៊ូ​ស៊ី​ដឹងថា​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ​ទេ​?

​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ ដែល​ប្រជាជន​ជប៉ុន​បាន​ញ៉ាំ​ស៊ូ​ស៊ី ហើយ​បច្ចុប្បន្ន​នេះ វា​ក៏​បាន​ក្លាយទៅជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​ដែរ​។ អ្នក​អាច​ស្វែងរក​អាហារ​បែបនេះ​នៅ​តាម​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​អាកាសយានដ្ឋាន​។ ស៊ូ​ស៊ី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​ផ្តល់​សុខភាព​បំផុត​។

​ស៊ូ​ស៊ី​មាន​ចំនួន​អូ​មេហ្គា​បី​យ៉ាង​ច្រើន​ដែល​មានសារៈ​សំខាន់​ចំពោះ​សុខភាព និង​ផ្តល់​តុល្យភាព​ដល់​របប​អាហារ​ផងដែរ​។ ត្រី បាយ វ៉ា​សាប៊ី ច​ង្គឹះ សុទ្ធតែ​ត្រូវ​ប្រើ​ដើម្បី​ញ៉ាំ និង​ធ្វើ​ស៊ូ​ស៊ី​។ តើ​ស៊ូ​ស៊ី​ល្អ​ចំពោះ​អ្នក​ដូច​ម្តេចទៅ​?

​អត្ថប្រយោជន៍​ចំពោះ​សុខភាព​

  • ​អ្នក​ទទួលបាន​អត្ថប្រយោជន៍​ពី​ស៊ូ​ស៊ី​គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​ស៊ូ​ស៊ី​ដែល​ទទួលទាន​ដែរ ព្រោះ​វា​មាន​ជីវជាតិ​ខុសៗ​គ្នា​
  • ​ស៊ូ​ស៊ី​មាន​កាឡូរី​ទាប និង​ប្រូតេអ៊ីន​ខ្ពស់​។ វា​ក៏​មានកូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់ Saturated Fat ទាប ដែរ​។
  • ​ល្អ​ចំពោះ​បេះដូង​
  • ​ស៊ូ​ស៊ី​ធ្វើ​ពី​ត្រី​សាល​ម៉ុន​មានខ្លាញ់​អូ​មេហ្គាបី​ខ្ពស់​
  • ​ស៊ូ​ស៊ី​ធ្វើ​ពី​ត្រី​សាល​ម៉ុន​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​ពង្រឹង​ដល់កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​
  • ​អាច​លុបបំបាត់​រោគសញ្ញា​នៃ​បេះដូង​ដើរ​ខុស​ប្រក្រតី​
  • ​ស៊ូ​ស៊ី​ដែល​ធ្វើ​ពី​ត្រី ធូ​ណា ក៏​សម្បូរ​អូ​មេហ្គា​បីដែរ​
  • ​ស៊ូ​ស៊ី​ប្រភេទ Nori ដែល​មាន​រុំ​កញ្ចប់​ពណ៌​បៃតង​ស្តើង​ជុំវិញ​សម្បូរ​ជាតិ​រ៉ែ​
  • ​ស៊ូ​ស៊ី​ប្រភេទ Nori អាច​ជួយ​ធ្វើឱ្យ​អ័រម៉ូន​នឹងនរ សម្បូរ​អង់​ទី​អុក​ស៊ីដង់ កាល់ស្យូម និង​អ្វីៗ​ច្រើន​ទៀត​។
  • ​ស៊ូ​ស៊ី​ប្រភេទ Nori ក៏​អាច​ប្រើ​ជា​អាហារសម្រន់​ផ្តល់​សុខភាព​ដែរ ព្រោះ​មាន​កាឡូរី​ទាប​

​ការប្រឈមមុខ​ចំពោះ​សុខភាព​

  • ​ចំនួន​កាឡូរី​៖ ស៊ូ​ស៊ី​អាច​មាន​កាឡូរី​ទាប​មែន ប៉ុន្តែ​ការបន្ថែម​គ្រឿងផ្សំ ឬ​ដំណើរការ​ផ្សេងៗ​អាច​បង្កើន​ចំនួន​កាឡូរី​នោះ​ទ្វេ​មួយ​ជា​ពីរ ឬ​បី​ឯណោះ​។ ស៊ូ​ស៊ី​ប្រភេទ Mayonnaise អាច​មាន​កាឡូរី និង​ខ្លាញ់​ខ្ពស់​។ ចំពោះ​ទឹក​សណ្តែកសៀង​វិញ​មាន​កាឡូរី​ទាប​មែន តែ​មាន​សូ​ដ្យូ​ម​ខ្ពស់​។
  • ​ត្រី​ឆៅ​អាច​ងាយ​នឹង​ឆ្លង​ជំងឺ​បង្ក​ដោយ​វីរុស ប៉ា​រ៉ា​សិត និង​បាក់តេរី​។ ដូច្នេះ​ចូ​រញ៉ាំ​អាហារ​នេះ​នៅ​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​ជានិច្ច​។ ត្រី​ឆៅ​អាច​មាន​ដង្កូវ​ព្រូ​ន និង​បាក់តេរី​ផ្សេងៗ​ទៀត​។
  • ​ជាតិ​បារត​៖ ត្រី​អាច​ងាយ​នឹង​ប៉ះពាល់​ជាតិ​បារត​ពី​កន្លែង​ដែល​វា​រស់នៅ​ណាស់​។ ការ​ញ៉ាំ​ត្រី​ឆៅ​អាច​បណ្តាលឱ្យ​ញ៉ាំ​ជាតិ​បារត​ដែរ​។ ត្រី​ដែល​ស៊ីសាច់​ជា​អាហារ​គឺមាន​ចំនួន​ជាតិ​បារត​ខ្ពស់ជាង​ត្រី​ផ្សេងៗ​ទៀត​។ ស្ត្រី​ដែល​មាន​គម្រោង​ចង់​មាន​ផ្ទៃពោះ និង​មនុស្ស​វ័យក្មេង​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ត្រី ម៉ា​លីន ត្រី​ឆ្លាម និង​ត្រី​ដាវ​៕
     

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។