ស្លាប់ និងរបួស ២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសថ្ងៃទី១ ខែវិច្ឆិកា

ភ្នំពេញ៖ មនុស្ស ៥នាក់ បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង ៩នាក់ផ្សេងទៀត រងរបួសស្រាល ដោយសារគ្រោះ ថ្នាក់ចរាចរនៅទូទាំងប្រទេស នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រអគ្គ ស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតម៉ូតូ ១៣គ្រឿង, រថ យន្តធុនតូច ២គ្រឿង, រថយន្តធុនធំ ៣គ្រឿង ហើយមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើស ល្បឿន ៣លើក, ប្រជែងគ្រោះថ្នាក់ ៣លើក, មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ២លើក, ក្នុង នោះ អ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៦នាក់។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ១.១០០គ្រឿង (រថយន្តធំ  ៦៤៥គ្រឿង) ស្មើនិង ១.១០០ករណី, ល្មើសក្រដាសស្នាមមាន ៧០៤គ្រឿង ស្មើនឹង ៧០៤ករណី, ចំពោះករណី ល្មើសបច្ចេកទេស៣៩៦គ្រឿង ស្មើនឹង៣៩៦ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៨១៣គ្រឿង៕

ស្លាប់ និងរបួស ២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសថ្ងៃទី១ ខែវិច្ឆិកា