​ចង់បាន​ភ្នែក​មើលឃើញ​កាន់តែ​ច្បាស់​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​ចង់បាន​ភ្នែក​មើលឃើញ​កាន់តែ​ច្បាស់​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​ផ្លែក្រូច​ប្រហែលជា​ជម្រើស​ដំបូង​គេ​ដែល​អ្នក​ត្រូវ​គិត​ហើយ​។ វីតាមីន A ជាពិសេស​សារធាតុ Beta-carotene មាន​តួនាទី​ខ្ពស់​ណាស់​សម្រាប់​សុខភាព​ភ្នែក និង​ជួយ​ភ្នែក​មើល​ឱ្យបាន​ច្បាស់​។ រេ​ទីន និង​ផ្នែក​ផ្សេងៗ​ទាំងអស់​នៃ​ភ្នែក​នឹង​បំពេញ​មុខងារ​កាន់តែ​ល្អ​ជាមួយ​សារធាតុ Beta-carotene​។ ខាងក្រោម​នេះ​គឺជា​អាហារ​សំខាន់ៗ​ដែល​អាច​ជំនួយ​ដល់​សុខភាព​ភ្នែក​យើង​បាន​។​
 

​ត្រី​
សារធាតុ DHA គឺជា​ប្រភេទ​អាស៊ីត​ខ្លាញ់​មួយ​ក្នុង​រេ​ទីន ដែល​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ភ្នែក​ស្ងួត​នៅពេល​ចំនួន​របស់​សារធាតុ​នេះ​ចុះ​ទាប​។ ត្រី​ដែល​សម្បូរ​សារធាតុ DHA មានដូចជា ត្រី​សាល​ម៉ុន ឬ​ត្រីធូ​ណា​។

ផ្លែឈើ​ជូរៗ និង​ផ្លែ​បឺរី​
ផ្លែឈើ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​វីតាមីន​C ខ្ពស់ ហើយ​ក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​ភ្នែក Macular Degeneration ដែរ​។

ផ្លែ​អាល​ម៉ុន​
វីតាមីន​ផ្សេង​មួយទៀត​ដែល​អាច​បន្ថយ​ជំងឺ​ភ្នែក Macular Degeneration ដែរ​នោះ​គឺ​វីតាមីន E​។ ផ្លែ​អាល​ម៉ុន​សម្បូរណាស់​វីទាមីន E​។ ផ្លែ​អាល​ម៉ុន ២៨,៣៤​ក្រាម អាច​ផ្តល់​វីតាមីន E ស្មើ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​យ៉ាង​ហោច​ណាស់ ៥០​ភាគរយ​ទៅ​ហើយ​។

បន្លែ​ពណ៌​បៃតង​
អង់​ទី​អុក​ស៊ីដង់​ដើរតួនាទី​ច្រើន​ណាស់​សម្រាប់​សុខភាព​។ សារធាតុ Zeaxanthin និង Lutein ត្រូវបាន​គេ​សម្គាល់​ឃើញថា​អាច​បន្ថយ​និន្នាការ​បង្កើតជា​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​ភ្នែក Macular degeneration បាន​។ អ្នក​នឹង​ទទួលបាន​អង់​ទី​អុកស៊ី​ដង់​ទាំងនេះ​ពី​បន្លៃ​ពណ៌​បៃតង​។

ស៊ុត​
សារធាតុ Zeaxanthin និង Lutein ក៏​ត្រូវបាន​គេ​រកឃើញ​ក្នុង​ស៊ុត​ពណ៌​ស​ដែរ​។ ជាតិ​ស័ង្គសី​គឺ​ជាជាតិ​រ៉ែ​មួយ​ផ្សេង​ទៀត​ដែល​គេ​រក​ឃើញ​ក្នុង​ផ្នែក​កណ្តាល​របស់​ស៊ុត​។ សារធាតុ​ទាំងពីរ​នេះ​សុទ្ធតែ​អាច​កាត់បន្ថយ​និន្នាការ​កើត​ជំងឺ​ភ្នែក Macular Degeneration​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចង់បាន​ភ្នែក​មើលឃើញ​កាន់តែ​ច្បាស់​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​已关闭评论
  • 410 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:ជំងឺទូទៅ