​ចង់​បង្ការ​កុំឱ្យ​លាន​ក្លន​ឆ្អឹងខ្នង​គួរ​ធ្វើ​បែប​ណា​ល្អ​?

​ចង់​បង្ការ​កុំឱ្យ​លាន​ក្លន​ឆ្អឹងខ្នង​គួរ​ធ្វើ​បែប​ណា​ល្អ​?

​ធម្មតា​ទ្រនាប់​នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​នី​មួយៗ​គឺ​តូច​ដែល​មាន​លក្ខណៈ​ដូច​ជា​ចាហួយ​អីចឹង ហើយ​នៅ​ផ្នែក​កណ្តាល​នៃ​ទ្រនាប់​នោះ​គឺ​ទន់​ជាងគេ ហើយ​ក៏​ងាយ​នឹង​លាន​ចេញ​មក​ខាងក្រៅ​ដែរ ទើប​ក្លាយទៅជា​ជំងឺ​លាន​ខ្លន​នៅ​ឆ្អឹងខ្នង​។ ការ​លាន​បែបនេះ​អាច​បង្ក​ការ​រលាក​នៅ​សរសៃប្រសាទ​ក្បែរៗ​នោះ និង​បង្ក​ជា​ការឈឺចាប់ ស្ពឹក ឬ​ខ្សោយ​ដៃ ឬ​ជើងបាន​។ ម្យ៉ាងវិញទៀត មាន​មនុស្ស​ជាច្រើន​ក៏​គ្មាន​រោគសញ្ញា ហើយក៏​មិន​ត្រូវការ​ការវះកាត់​ដើម្បី​ព្យាបាល​អ្វី​ដែរ​។
​ដើម្បី​បង្ការ​កុំឱ្យ​មាន​លាន​ក្លន​ឆ្អឹងខ្នង​គួរតែ​៖

  • ​ហាត់ប្រាណ​
  • ​ការពង្រឹង​ដល់​សាច់ដុំ​ទ្រូង​នឹង​ជួយ​ផ្តល់​លំនឹង និង​ទ្រទ្រង់​ឆ្អឹង​កង​ខ្នង​បាន​។​
  • ​រក្សា​ជំហរ​ត្រឹមត្រូវ​
  • ​ជំហរ​ដ៏​ល្អ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង និង​ទ្រនាប់​ឆ្អឹង​កង​ខ្នង​។ ចូរ​ធ្វើយ៉ាងណា​ឱ្យ​ខ្នង​អ្នក​ត្រង់ ជា​ពិសេស​ពេល​កំពុង​អង្គុយ​រយៈពេល​យូរ​។ ចូរ​លើ​ក​របស់​ធ្ងន់ៗ​ដោយ​ប្រុងប្រយ័ត្ន ជាពិសេស​ចូរ​លើក​ដោយ​ប្រើ​ជើង មិនមែន​ប្រើ​ខ្នង​ឡើយ​។
  • ​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​
  • ​ការ​ធាត់​លើស​ទម្ងន់​នឹងដាក់​សម្ពាធ​កាន់តែ​ច្រើន​លើ​ឆ្អឹង​កង​ខ្នង និង​ទ្រនាប់​ឆ្អឹង​កង​ខ្នង ដូច្នេះ​វា​នឹង​ងាយ​ធ្វើឱ្យ​លាន​ក្លន​ឆ្អឹងខ្នង​ណាស់​៕
     

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចង់​បង្ការ​កុំឱ្យ​លាន​ក្លន​ឆ្អឹងខ្នង​គួរ​ធ្វើ​បែប​ណា​ល្អ​?已关闭评论
  • 340 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:ជំងឺទូទៅ