បើក​ការដ្ឋាន​ជុស​ជុល ផ្លូវ​មេ​បី​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល​

បន្ទាយមានជ័យ: ផ្លូវ​មេ​បី​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​រង​ការ​ខូច ត្រូវបាន​បើក​ការដ្ឋាន ជួសជុល​ស្ថាបនា​ឡើងវិញ នា​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​។​
      
​លោក ឈុំ ពេជ្រ ចៅសង្កាត់​អូរ​អំបិល បាន​និយាយថា​: ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​នេះ មាន​ចំនួន​៣​ខ្សែ ប្រវែង​១.៥៩០ ម៉ែត្រ មាន​ទទឹង ៨ ម៉ែត្រ រៀប​សំរួល​បាត​ក្រាល​ថ្ម​មិច ក្រាល​គ្រួស កម្រាស់​១​តឹក ។ ផ្លូវ​នេះ ជា​ផ្លូវ​មេ សម្រាប់​ភ្ជាប់​ទៅ​ផ្លូវ​ដទៃទៀត​។​
      
​លោក​បាន​បន្តទៀតថា​: ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ​តែងតែ ស្នើសុំ​ថវិកា​ជួសជុល​។ ដោយឡែក សម្រាប់​ឆ្នាំនេះ រដ្ឋាភិបាល បានផ្តល់​ថវិកា ១០៣ លាន​រៀល និង​ថវិកា​ពលរដ្ឋ ១ លាន​រៀល​។​

​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: វិស័យ​ផ្លូវថ្នល់ ក្នុងនោះ​មិន​ថា​ផ្លូវជាតិ និង​ផ្លូវលំ​គ្រប់​ទីកន្លែង ត្រូវបាន​ស្ថាបនា ពី​គ្មាន​ផ្លូវ ទៅជា​ផ្លូវ​ក្រាល​គ្រួស ហើយ​ប្រែក្លាយ​ពី​គ្រួស​ក្រហម ទៅជា​ផ្លូវ​បេតុង ឬ​កៅស៊ូ​។​

​លោក​ក៍​បានស្នើ​សុំអោយ ប្រជាពលរដ្ឋ ដែលមាន​លទ្ធភាព​ចូលរួម ជាមួយ​អាជ្ញាធរ ក្នុងការ​ជួសជុល ផ្លូវ​ណា​ដែល​រង​ការ​ខូច​ខ្លាំង​។ ព្រោះ​អាជ្ញាធរ គ្មាន​លទ្ធភាព​ជួសជុល តែ​ជួយ​អោយ​ក្រុមហ៊ុន កំពុង​ធ្វើ​ផ្លូវ​ស្រាប់ បើ​បងប្អូន​មានលទ្ធភាព ជួយ​ថវិកា ឬ​សម្ភារ​:​សំណង់​នោះ ខាង​ក្រុមហ៊ុន នឹង​ជួយ​ឈួ​ស​ឆាយ កិន​បង្ហាប់​សម្រួល​អោយ​៕V/S

 

បើក​ការដ្ឋាន​ជុស​ជុល ផ្លូវ​មេ​បី​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល​

បើក​ការដ្ឋាន​ជុស​ជុល ផ្លូវ​មេ​បី​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល​

បើក​ការដ្ឋាន​ជុស​ជុល ផ្លូវ​មេ​បី​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល​