​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ២​ខ្នង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ទាំង​កណ្តាល​ថ្ងៃ​

​កំពង់ឆ្នាំង: ផ្ទះ​ឈើ​ប្រក់​សង្ក​សី ចំនួន​២​ខ្នង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥  ។  ផ្ទះ​២​ខ្នង ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​នេះ ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង  ក្រុង​កំពង់ឆ្នាំង ។​
​    ​
​នៅក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ចំនួន​២​គ្រឿង បានចេញ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ រួម​នឹង​កម្លាំង​ប្រជាពលរដ្ឋ ដែលមាន​លំនៅស្ថាន ស្ថិត​នៅក្បែរនោះ បាន​ត​ទុយោ​ទឹក ជួយ​បាញ់​ពន្លត់​ផងដែរ ទើប​ភ្លើង មិនអាច​ឆេះ​រាលដាល តទៅទៀតបាន  ។​

​សមត្ថកិច្ច បានអោយដឹងថា ម្ចាស់ផ្ទះ​បង្ករ ឈ្មោះ ព្រំ សុ​ភី  អាយុ​៦៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ ហើយ​បើតាម​ការបញ្ជាក់ ពី​ម្ចាស់ផ្ទះ គ្រោះ​អគ្គិភ័យ​នេះ អាច​បណ្តាលមកពី ភ្លើងចង្ក្រាន​ដាំបាយ ដែល​ពន្លត់​មិន​អស់​៕V/S

​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ២​ខ្នង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ទាំង​កណ្តាល​ថ្ងៃ​

​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ២​ខ្នង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ទាំង​កណ្តាល​ថ្ងៃ​