ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​ដី ថ្ម​អត់​ច្បាប់ នៅ​ភ្នំ​ចំនួន​៣ ក្នុងស្រុក​ព្រះនេត្រព្រះ តែ​មន្ត្រី​មិន​បង្ក្រាប​

បន្ទាយមានជ័យ: ឈ្មួញ និង​អ្នកធំ បានធ្វើ​អាជីវកម្ម​កាយ​ដី និង​ផលិត​ថ្ម​សំណង់ ដោយ​អត់​ច្បាប់ យ៉ាង​អនាធិបតេយ្យ នៅ​ភ្នំ​ទ្រ​លោក​, ភ្នំ​ទ្រ​យោង និង​ភ្នំ​លៀប ស្ថិតក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ជា​យូរ​មកហើយ តែ​មន្ត្រី​មិន​ហ៊ាន​បង្ក្រាប​ឡើយ​។​

​លោក ជួយ គាង​ថូ​ង មេឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ បានអោយដឹង នៅ​ថ្ងៃទី​១ វិច្ឆិកា​ថា​: លោក​ក៏មាន​គ្រឿងចក្រ កាយ​ដី​លក់ ហើយ​មាន​ទីតាំង​ការដ្ឋាន​ដែរ តែ​បាន​ផ្អាក​រហូតមក ព្រោះ​សុំច្បាប់​ទៅ​ក្រសួង​រ៉ែ និង​ថាមពល មិនទាន់បាន​។ ប៉ុន្តែ​លោក​និយាយថា​: ករណី​អាជីវកម្ម​កាយ​ដី និង​វាយ​ថ្ម​លក់ នៅ​ភ្នំ​ទាំង​៣ ក្នុង​ឃុំ​ភ្នំ​លៀប​នោះ មិន​ស្មើភាព​គ្នា​ទេ​។ អ្នកខ្លះ​អត់​ច្បាប់​សោះ ហើយ​មិន​ខ្ចី​រត់​ច្បាប់​ឡើយ ក៏​នៅតែ​ដំណើរការ ទាំង​អត់​ច្បាប់ យ៉ាង​រំភើយ​។​
 
​ប្រភព​ផ្សេងទៀត បាន​និយាយថា​: នៅ​ភ្នំ​ទ្រ​លោក ភូមិ​ទ្រ​លោក​កើត និង​លិច មាន​ការដ្ឋាន​កាយ​ថ្ម និង​ដី​២ អាជីវកម្ម​: ទី​១.​នៅ​ខាង​កើតជា របស់លោក អែម ណុ​យ រស់នៅ​ភូមិ​ភ្នំ​លៀប ជា​អតីត​ប្រធានការិយាល័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ស្រុក ដែល​គ្មាន​ច្បាប់ ហើយ​មិន​ខ្ចី​រត់​ច្បាប់​ឡើយ​។ ទី​២-​ការដ្ឋាន​របស់លោក អៀន ជា កំពុង​រត់ការ​សុំច្បាប់ តែ​បាន​ដំណើរការ ទាំង​អត់​ច្បាប់ ជា​យូរ​មកហើយ​។ ឯ​នៅ​ភ្នំ​ទ្រ​យោង ភូមិ​ភ្នំ​លៀប​ត្បូង មាន​១​ការដ្ឋាន កាយ​និង​វាយ​ថ្ម​ធំជាងគេ ជា​របស់លោក សឿ​ម សំបូរ ។ ការដ្ឋាន​មានច្បាប់​ត្រឹម​ខេត្ត តែ​ទីតាំង និង​បច្ចេកទេស ធ្វើ​ខុស ព្រោះ​កាយ​ដី និង​ថ្ម អោយ​កាយ​រាក់ៗ តែ​ដល់​ធ្វើ កាយ​ជ្រៅៗ​។ នៅ​ភូមិ​ភ្នំ​លៀប​លិច មាន​ការដ្ឋាន​កាយ​ដី​របស់លោក សឿ​ម សំបូរ ១​កន្លែង​ទៀត ដែល​កំពុង​រត់​ច្បាប់ និង​១​ទៀត​ជា​ការដ្ឋាន​របស់លោក សៀង ណាំ មកពី​សៀមរាប ដែល​សុំ​លោក​អភិបាល ខេត្តបន្ទាយមានជ័យ កាយ​ដី​ទៅ​ចាក់​ធ្វើ​ផ្លូវ នៅ​ស្រុក​ក្រឡាញ់​។​

​អាជីវកម្ម​ខាងលើ សុទ្ធ​តែមាន​រោង​ស្នាក់ និង​គ្រឿងចក្រ​ធុន​ធំៗ ពុំមែន​ធ្វើជា​លក្ខណ​:​គ្រួសារ​នោះទេ​។ ហើយ​អ្នក​អត់​ច្បាប់ និង​អ្នក​កំពុង​រត់​ច្បាប់ គឺ​សុទ្ធតែ​ទំនាក់ទំនង​ក្រៅ ផ្តល់​ផលប្រយោជន៍ ដល់​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​។​

​លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បាន​និយាយ​នៅ​ថ្ងៃទី​១ វិច្ឆិកា​ថា​: ការដ្ឋាន​កាយ​ដី​ថ្ម និង​វាយ​ថ្ម នៅ​ឃុំ​ភ្នំ​លៀប ពិតជា​មានច្បាប់​ខ្លះ អត់​ខ្លះ និង​កំពុង​រត់ការ​សុំច្បាប់​មែន​។ តែ​ពួកគេ​បានធ្វើ​ទាំង​អត់​ច្បាប់ និង​ខុសច្បាប់ បើទោះបីជា​លោក បាន​បញ្ជូន​មន្ត្រី​អោយទៅ​ណែនាំ ធ្វើ​កិច្ចសន្យា និង​ផ្អាក​សិន​. ចាំ​សុំច្បាប់​បាន​សឹម​ធ្វើ​ក៏ដោយ​។​
 
​លោក សុ​ត វ​ឌ្ឍ​នា បាន​និយាយ​បន្តថា ក្នុងចំណោម​ការដ្ឋាន​កាយ​ដី កាយ​ថ្ម និង​វាយ​ថ្ម ទាំង​៥​កន្លែង នៅ​ឃុំ​ភ្នំ​លៀប​នោះ គឺ​មានតែ​របស់លោក សឿ​ម សំបូរ ១​ប៉ុណ្ណោះ មានច្បាប់​ត្រឹម​ខេត្ត ព្រោះ​ទំហំ​ក្រោម ១ ម៉ឺន​ម៉ែត្រក្រឡា​។ ឯ​ការដ្ឋាន​លោក អែម ណុ​យ​, របស់លោក អៀន ជា​, របស់លោក សៀង ណាំ​, របស់លោក ជួយ គាង​ថូ​ង សុទ្ធតែ​អត់​ច្បាប់​។ តែ​របស់លោក ជួយ គាង​ថូ​ង មិន​ហ៊ាន​ធ្វើ​សកម្មភាព​ទេ ដោយ​រង់ចាំ​ច្បាប់ ធ្លាក់​មក​សិន​។​
    
​លោក​បាន​បន្តថា ចំពោះ​ការដ្ឋាន អត់​ច្បាប់​ទាំងឡាយ លោក​បានអោយ​ប្រធាន និង​មន្ត្រី​ការិយាល័យ​ធនធាន​រ៉ែ ចុះ​ណែនាំ​បញ្ឈប់ និង​ធ្វើ​កិច្ចសន្យា​។ ប៉ុន្តែ​ពេល​មន្ត្រី​ជាប់រវល់​ខ្លាំង មិនបាន​ចុះ​។ ពួកគេ​ក៏​ធ្វើ​ទាំង​បំពាន​ច្បាប់​ទៅ​។ លោក​នឹង​បញ្ជូន​មន្ត្រី ចុះបង្ក្រាប​ទៀត ពេល​សារព័ត៌មាន ផ្សាយ​រឿងនេះ​។ ចំពោះ​ការដ្ឋាន​របស់លោក សឿ​ម សំបូរ លោក​និយាយថា ច្បាប់​អោយ​បក និង​កាយ​ដី និង​ថ្ម ជម្រៅ​៥​ម៉ែត្រ​។ ប៉ុន្តែ​ជាក់ស្តែង គេ​បាន​រំលោភ កាយ​ជ្រៅ​ជាង​នេះ​។​
    
​ទោះយ៉ាងណា អាជីវករ និង​ម្ចាស់​ការដ្ឋាន ដូចខាងលើ ខ្សឹបខ្សៀវ​ថា​: ការដ្ឋាន​មានច្បាប់ ឬ​អត់​ច្បាប់ និង​កំពុង​រត់​ច្បាប់ គឺ​ពួកគេ​បាន​ទាក់ទង​នឹង ប្រធានការិយាល័យ ធនធាន​រ៉ែ និង​លោក​ប្រធាន​មន្ទីរ​ជាប្រចាំ ពោលគឺ​បើ​មន្ត្រី មិន​បើកភ្លើង​ខៀវ ឬ​បិទ​ភ្នែក​ម្ខាង បើក​ម្ខាង​ទេ ពួកខ្លួន​ក៏​មិន​ថ្លើមធំ ហ៊ាន​ធ្វើ​ដែរ​៕V/S

ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​ដី ថ្ម​អត់​ច្បាប់ នៅ​ភ្នំ​ចំនួន​៣ ក្នុងស្រុក​ព្រះនេត្រព្រះ តែ​មន្ត្រី​មិន​បង្ក្រាប​

ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​ដី ថ្ម​អត់​ច្បាប់ នៅ​ភ្នំ​ចំនួន​៣ ក្នុងស្រុក​ព្រះនេត្រព្រះ តែ​មន្ត្រី​មិន​បង្ក្រាប​

ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​ដី ថ្ម​អត់​ច្បាប់ នៅ​ភ្នំ​ចំនួន​៣ ក្នុងស្រុក​ព្រះនេត្រព្រះ តែ​មន្ត្រី​មិន​បង្ក្រាប​

ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​ដី ថ្ម​អត់​ច្បាប់ នៅ​ភ្នំ​ចំនួន​៣ ក្នុងស្រុក​ព្រះនេត្រព្រះ តែ​មន្ត្រី​មិន​បង្ក្រាប​