​ចិន​កំពុង​សាងសង់ វា​រី​អគ្គិសនី ធំ​បង្អស់​ទី​២ នៅ​តា​ថឹ​ង​ស្សា ប្រសព្វ​ទន្លេ ជូ​ជាំ​ង​-​ទន្លេ​ស៊ី​ជាំ​ង​

​ក្វាង​ស៊ី​-​ចិន: រដ្ឋាភិបាល​ចិន បានអនុម័ត​អោយ​សាងសង់ វា​រី​អគ្គិសនី ធំ​លំដាប់​ទី​២ គឺ​វា​រី​អគ្គិសនី តាជី​ង​ហូ នៅ​ប្រសព្វ​ទន្លេ ជូ​ជាំ​ង​-​ទន្លេ​ស៊ី​ជាំ​ង ក្រុង​គួ​យ​ភីង តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី ដើម្បី​បន្ត​ផលិត ថាមពល​អគ្គិសនី​បន្ថែមទៀត​។​

​អ្នកស្រី វ៉ាង ឈី​ង​ហ្វាំ​ង ប្រធាន​ផ្នែក​កិច្ចការ​បច្ចេកទេស និង​ជន​ផ្លាស់ប្តូរ​ទីលំនៅ បាន​និយាយប្រាប់ អ្នកកាសែត​កម្ពុជា​១​ក្រុម ដែល​ទៅយក​ព័ត៌មាន ដល់​ជំរំ​ការងារ និង​ការដ្ឋាន​គ្រោង​នោះ​ថា​: ទីតាំង​គម្រោង ស្ថិតនៅ​ចម្ងាយ ៦,៦ គីឡូម៉ែត្រ​ពី​ក្រុង​។ អាជ្ញាធរ ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទីលំនៅ និង​មុខរបរ ប្រជាជន​រាប់រយ​គ្រួសារ ស្មើនឹង ៩.០០០ នាក់ ក្រោម​ការដោះស្រាយ គោលនយោបាយ ផលប៉ះពាល់ យ៉ាង​សមរម្យ និង​ពេញចិត្ត​។​

​អ្នកស្រី បាន​បន្តថា "​នេះ​ជា​គម្រោងការ វា​រី​អគ្គិសនី​យក្ស​មួយ ដែល​អនុម័ត និង​គាំទ្រ​យ៉ាង​មុតមាំ​ពី ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​, ពី​រដ្ឋាភិបាល​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត​ក្វាង​ស៊ី និង​ចូលរួម​សហការ​ល្អ ពី​ប្រជាជន​ក្នុង​តំបន់​ប៉ះពាល់​"​។​

​លោក លី ជឹ​ង​ឈី​ង ប្រធាន​មន្ទីរ​គ្រប់​គ្រប់​ប្រជាជន និង​ធ្វើការ​ផ្លាស់ប្តូរ​លំនៅ ក្រុង​គួ​យ​ភីង បាន​និយាយថា​: គម្រោងការ​យក្ស​វា​រី​អគ្គិសនី តា​ថឹ​ង​ស្សា (CDED) នេះ ស្ថិត​លើ​ផ្ទៃដី ១៩៧,៨០ គីឡូម៉ែត្រ​ក្រឡា ប្រើ​ថវិកា​ប្រមាណ ៣៥៧ ពាន់​លាន​យ័ន ប្រាក់​ចិន ឬ​ជាង ៦.៥០០ លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ប្រើពេល សាងសង់​ជាង ៩ ឆ្នាំ​។​
 
​លោក​បាន​បន្តថា គម្រោង​មាន​ផែនការ ៥ ធំៗ គឺ​: ទី​១-​ការសាងសង់​វា​រី​អគ្គិសនី យក​ថាមពល​។ ទី​២-​ការប្រឆាំង​ទប់ទល់ ឬ​ការពារ​ទឹកជំនន់​។ ទី​៣-​ការដឹកជញ្ជូន​ផ្លូវ​ទន្លេ​។ ទី​៤-​ការបញ្ជូន​ស្រោចស្រព​វាលស្រែ ចម្ការ និង​ការចិញ្ចឹម​ត្រី ឬ​សត្វ​។ ទី​៥-​ការកែលម្អ​ការប្រើប្រាស់​ធនធានទឹក​។​
    
​នេះ​ជា​គម្រោង​សាងសង់ វា​រី​អគ្គិសនី​ធំជាងគេ​ទី​២ ប្រចាំ​ឆ្នាំនេះ ហើយ​ចប់ នៅ​ឆ្នាំ​២០២៣ បន្ទាប់ពី​គម្រោង​វា​រី​អគ្គីសនី​ទន្លេ​ឆុង​ឈឹង​នៅ​ចិន​។​
    
​នៅត្រង់​ទំនប់ ត្រូវ​សាងសង់ យក​ថាមពល ដំបូង​គេ ត្រូវ​ជីក​បង្វែរ​ផ្លូវ​ទឹកទន្លេ យក​ផ្លូវ​ដឹកជញ្ជូន ប្រវែង ៤.៥ គីឡូម៉ែត្រ​សិន​។ ទំនប់​មាន​ប្រវែង ១.២០០ ម៉ែត្រ កម្ពស់ ៨០ ម៉ែត្រ ហើយ​រំពឹងថា វា​នឹង​ផ្តល់​ថាមពល​ផ្គត់ផ្គង់ ក្នុង​ខេត្ត​ក្វាង​ស៊ី ដែល​តម្រូវការ​ចេះតែ​កើនឡើង​នោះ បាន​ជាង ៦១ ពាន់​គីឡូវ៉ាត់ម៉ោង​៕V/S