ម៉ូតូ​៣​គ្រឿងបុក​គ្នាលើ​ចំណុច​ផ្លូវ​ប្រសព្វ​​​​ ​របួសធ្ងន់​-ស្រាល៦នាក់

ខេត្តកំពង់ឆ្នាំង ​៖​ មនុស្ស​ប្រុស​ស្រី​៦​នាក់​បាន​រង​របួសធ្ងន់ ​និង​ស្រាលដោយ​សារ​​ម៉ូតូ​ចំនួន​៣​គ្រឿងជិះ​គ្នា​៧​នាក់​បុក​គ្នា​ពេញទំហឹង​លើចំណុច​ផ្លូវ​ប្រសព្វ កាល​ពីវេលា​ម៉ោង​៤​ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្លូវបត់​ចូលផ្លូវលំ​ទៅ​ហាង​ឌី​ស្កូ​អេស​ខេ ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​​។​    ​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​​ឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ​មានម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1E-0759  បើកបរ​ដោយ​បុរសឈ្មោះ សៅ ឈុ​ន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ឌុ​ប​នារី​ម្នាក់​ឈ្មោះ សៅ សា​រឿ​ន អាយុ២០​ឆ្នាំ (​របួស​ចង្កេះ​ធ្ងន់​) ក្នុង​ដំណើរពី​ត្បូង​ទៅ​ជើងយ៉ាងលឿនបាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ០១៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ពោធិសាត់ 1E-3302  ជិះ​គ្នា​៤​នាក់​បើកបរពី​កើតមក​លិច​ចេញពី​ផ្លូវលំហាង​ឌី​ស្កូ​អេស​ខេ ដែល​មាន​អ្នក​បើកឈ្មោះសូត ទូច អាយុ១៨​ឆ្នាំ  (​របួសធ្ងន់ )​រស់នៅស្រុក​បាកាន ខេត្តពោធិសាត់ ​​ឌុ​ប​មិត្ត​ភក្តិ​ពីក្រោយ​៣​នាក់​គឺ ​។

នៅ​ក្នុង​ហេតុ​ការ​ណ៏​បុក​គ្នា​នោះម៉ូតូ​ទាំង២​គ្រឿង​បាន​ខ្ទាត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-6667  បើកបរ​តាម​ផ្លូវជាតិ​ពី​ជើង​ទៅ​ត្បូង​បត់​មក​ខាងឆ្វេង​ដៃចូល​ផ្លូវលំ​​។

ក្រោយ​ពេល​កើតហេតុ​ជនរង​គ្រោះ​​របួសធ្ងន់​៤​នាក់ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ពេទ្យមក​ដឹក​យក​ទៅ​​ព្យាបាលនៅ​​​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ចំណែក​ម៉ូតូ​ទាំង​៣​គ្រឿងត្រូវ​បាន​សមត្ថកិច្ចដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំងដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី និង​ទុក​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​៣តាម​ផ្លូវច្បាប់​។

​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ មក​ពី​អ្នក​បើក​ម៉ូតូ​ចេញ​មក​ពី​ផ្លូវលំមិន​គោរពសិទ្ធិអា​ទិ​ភាពអ្នកបើកបរ​នៅ​លើ​ផ្លូវជាតិ និង​អ្នកបើកបរ​នៅ​លើ​ផ្លូវជាតិ​បើក​លឿនលើស​ល្បឿន​កំណត់ក្នុង​ក្រុងទើប​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បុក​គ្នា​២​ត្រួត​បែប​នេះ​៕ ​