សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)

អេហ្ស៊ីប៖ ទីបំផុតសោកនាដកម្ម ដែលយើងមិនចង់ឲ្យកើតមានឡើង នៅតែកើតទាល់តែបាន បន្ទាប់ពីកាលពីថ្ងៃសៅរ៍ និងត្រូវគេរកឃើញហើយ រីឯជីវិតមនុស្សនៅលើនោះ សរុប២២៤នាក់ ត្រូវបានបាត់បង់ជីវិតទាំងអស់។

ផ្អែកលើប្រភពព័ត៌មាន ដែលបានដកស្រង់សម្តីរបស់ប្រធានគណៈកម្មាធិការ ផ្នែកអាកាសចរណ៍អន្តររដ្ឋ នៃប្រទេសរុស្ស៊ី លោក Victor Sorochenko បានថ្លែងថា “ពួកយើងបានរកឃើញ បំណែកយន្តហោះ KGL9268 មួយនេះ នៅបរិវេណទំហំ ២០គីឡូម៉ែត្រការេ៉​ ក្បែរភូមិ Hasana ស្ថិតនៅលើឧបទ្វីប Sinai ហើយមកទល់ពេលនេះ យើងបានរកឃើញសាកសព ចំនួន១៦៣នាក់មកហើយ។ ម្យ៉ាងវិញទៀត យើងបានរកឃើញ សញ្ញាជាច្រើនដែលបញ្ជាក់ថាការពិតទៅ យន្តហោះដែលធ្លាក់ គឺបានផ្ទុះបែកជាបំណែកតូចៗ នៅលើអាកាសក្នុងរយៈកម្ពស់ ដ៏ខ្ពស់មកម្ល៉េះ”។

សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)
សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)
ទីតាំងដែល យន្តហោះ KGL9268 បាត់បង់ទំនាក់ទំនង និងទីតាំងដែល វាបានធ្លាក់

ជុំវិញករណីនេះផងដែរ ក្រុមសកម្មជនជីហាដ ដែលមានសម្ព័ន្ធមិត្តជាមួយនឹង ក្រុមឥស្លាមជ្រុលនិយម ISIS បានធ្វើការអះអាង នៅលើបណ្តាញសង្គមថា ពួកគេគឺជាអ្នកបាញ់ទម្លាក់យន្តហោះ KGL9268 នៅឯតំបន់ឧបទ្វីប Sinai នោះដោយផ្ទាល់។ តែទោះយ៉ាងណាក្តី រដ្ឋមន្ត្រីផ្នែកដឹកជញ្ជូន របស់ប្រទេសរុស្ស៊ី លោក Maksim Sokolov បានលើកឡើងថា មកទល់ពេលនេះ យើងមិនទាន់មានភស្តុតាង គ្រប់គ្រាន់ និងពិតប្រាកដណាមួយ ដើម្បីបញ្ជាក់ថា យន្តហោះនោះ ពិតជាត្រូវបាញ់ទម្លាក់មែន ឬយ៉ាងណាទេ បូករួមទាំងក្រុម ISIS ក៏មិនទាន់បានបង្ហាញ នូវរូបភាព ឬវីដេអូឃ្លីប ទាក់ទងទៅនឹងករណី ធ្លាក់យន្តហោះមួយនេះផងដែរ ដូច្នេះយើងនឹងរង់ចាំ ការស៊ើបអង្កេតឲ្យបានម៉ត់ចត់ជាមុនសិន ដើម្បីបង្ហាញនូវមូលហេតុពិតប្រាកដ ទាក់ទងនឹងការធ្លាក់របស់យន្តហោះ KGL9268 ដែលជាប្រភេទ Airbus 321 មួយនេះ។

គូសបញ្ជាក់ផងដែរថា មនុស្សស្ថិតនៅលើ យន្តហោះដែលជួបឧបទ្ទវហេតុដ៏អាក្រក់មួយនេះ សរុបមានទាំងអស់ ២២៤នាក់ ដែល២១៧នាក់ ជាអ្នកដំណើរ និងក្នុងនោះមាន២៥នាក់ ជាកុមារ។ ម្យ៉ាងវិញទៀត ពួកគេភាគច្រើន ជាជនជាតិរុស្ស៊ី និងមាន៣នាក់ ជាជនជាតិអ៊ុយក្រែន និងម្នាក់ទៀត ជាជនជាតិ បេឡារុស។ បន្ថែមពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនផ្សេងទៀត បានសម្រេចលុបផ្លូវហោះហើរឆ្លងកាត់ តំបន់ឧបទ្វីប Sinai ជាបណ្តោះអាសន្ន បន្ទាប់ពីមានហេតុការណ៍បែបនេះរួចមក ដោយពួកគេរង់ចាំឲ្យមាន ការបញ្ជាក់អំពីព័ត៌មានជាក់លាក់ ទាក់ទងទៅនឹងមូលហេតុ ធ្វើឲ្យយន្តហោះនោះ ធ្លាក់ជាមុនសិន៕

សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)
សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)
សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)
បំណែកយន្តហោះ ដែលត្រូវបានគេប្រទះឃើញ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត