ប្រជុំ​បូកសរុប​សកម្ម​ភាព​ការងារ​ថ្នាក់ជាតិ​ប្រចាំត្រីមាស​ទី​៣​និង​ទិសដៅ​ឆ្នាំ​២០១៥

ដោយ៖ធារ៉ា

ខេត្តស្វាយរៀង​៖​លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច​និង​ជា​ប្រធាន​ក្រុម​កា​ងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ប្រចាំត្រីមាស​ទី​និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៥​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​លោក ជៀង អំ អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​បាន​មាន​សាសន៍​ឲ្យ​ដឹងថា​៖​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៥​នេះ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព​និង​បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ​បាន​កាន់តែ​ល្អប្រសើរ​និង​ដោះស្រាយ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​អង្គ​វេទិកាសាធារណៈ​។​

​ដោយឡែក​បញ្ហា​ប្រឈម​ចម្បង​រួមមាន​៖​ទី​១.​ការកំណត់​ដី​ចំណី បឹង អូ ព្រែក នៅ​មិនទាន់បាន​ច្បាស់លាស់​នៅឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​និង​ការស្នើរ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​ទី​២.​គម្រោង​ស្តារ​ប្រឡាយ​កី​ចក​ដែល​អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក្រោម​បរិ​ញ្ញ​ប្ប​ទាន​របស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី ADB ដែលមាន​ប្រវែង​៥០​គីឡូម៉ែត្រ​ឆ្លងកាត់ ស្រុក​រមាសហែក ស្រុក​រំដួល និង ស្រុក​ស្វាយទាប មាន​ផលប៉ះពាល់ ដីធ្លី ផ្ទះសំបែង​និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​។​ទី​៣.​ការផ្តល់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​គិត​ទាំង​អ្នក​ដែល​មិនទាន់មាន​អ្នក​ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ឬ​បាត់ ឬ​ខូច​នៅមាន​ការយឺតយ៉ាវ​និង​មិនទាន់​ឆ្លើយតប​តាម​ផែនការ​។​ទី​៤.​បញ្ហា​ទំនាស់​ដីធ្លី​នៅតែ​កើតមានឡើង​គឺ​រួមមាន​ដូចជា​ករណី​ដី​របស់ ក្រុមហ៊ុន អ៊ឹ​ន ខេ​វេន​ឈ័​រ ( N.K ventures)​ស្ថិតនៅ​ស្រុក​រមាសហែក ដី​អាង​កំពង់​ជ្រៃ ស្ថិតនៅ​ឃុំ ឈើទាល ស្រុក ស្វាយជ្រំ មាន​ប្រជាពលរដ្ឋ​ចំនួន​៩៦​គ្រួសារ​រស់នៅ​ភូមិ ពោន​កក ភូមិ ចេក ភូមិ សំរោង ឃុំ ឈើទាល ស្រុក​ស្វាយជ្រំ បានទាមទារ​ស្នើរ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ចំណី​អាង​កំពង់​ជ្រៃ​នេះ​។​ទី​.​គឺ​ខ្វះ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តហើយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ អគ្គិសនី​កម្ពុជា​ក្នុងការ​ផ្គត់ផ្គង់​អគ្គស​នី​មាន​ត​ម្តៃ​ខ្ពស់​បើ​ធៀប​និង​តម្លៃ​អគ្គិសនី​របស់​រដ្ឋ​មានតម្លៃ​៦៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​៕

ប្រជុំ​បូកសរុប​សកម្ម​ភាព​ការងារ​ថ្នាក់ជាតិ​ប្រចាំត្រីមាស​ទី​៣​និង​ទិសដៅ​ឆ្នាំ​២០១៥
ប្រជុំ​បូកសរុប​សកម្ម​ភាព​ការងារ​ថ្នាក់ជាតិ​ប្រចាំត្រីមាស​ទី​៣​និង​ទិសដៅ​ឆ្នាំ​២០១៥
ប្រជុំ​បូកសរុប​សកម្ម​ភាព​ការងារ​ថ្នាក់ជាតិ​ប្រចាំត្រីមាស​ទី​៣​និង​ទិសដៅ​ឆ្នាំ​២០១៥