Torres បញ្ចេញ​ឈ្មោះ​កីឡាករ​៥នាក់ក្នុង​ក្រុម​នៃ​ក្ដី​សុបិន​របស់​ខ្លួន​

Torres បញ្ចេញ​ឈ្មោះ​កីឡាករ​៥នាក់ក្នុង​ក្រុម​នៃ​ក្ដី​សុបិន​របស់​ខ្លួន​

ខ្សែប្រយុទ្ធ​ Fernando Torres បាន​បញ្ចេញឈ្មោះ​កីឡាករ៥រូប​​​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​នៃ​ក្ដី​សុបិន (Dream team) របស់​​ខ្លួន​ ​តែ​ក្នុង​ចំណោម​ឈ្មោះ​កីឡាករ ទាំងអស់​មិន​មាន​កីឡាករ Lionel Messi និង Cristiano Ronaldo នោះ​ទេ។

 

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម Liverpool បាន​ដាក់​ឈ្មោះ វីរបុរស Liverpool កីឡាករ Steven Gerrard និង​អ្នក​ចាំទី Petr Cech ទៅ​ក្នុង​ក្រុម Dream team របស់​ខ្លួន រួម​ជាមួយ​កីឡាករ​៣រូប​ផ្សេង​ទៀត​ដែល​ឈ្នះពាន​រង្វាន់​ពិភពលោក​ជាមួយ​គេ​នៅអាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ឆ្នាំ២០១០ គឺ Sergio Ramos, Andres Iniesta និង David Villa។

 

Torres បញ្ចេញ​ឈ្មោះ​កីឡាករ​៥នាក់ក្នុង​ក្រុម​នៃ​ក្ដី​សុបិន​របស់​ខ្លួន​

 

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​បរិយាយ​ពី​កីឡាករ​ដែល​គាត់​បាន​ជ្រើស​រើស​ថា៖ “Petr Cech ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​អ្នក​ចាំ​ទី​ដែល​ជួយ​ឲ្យ​ក្រុម​ឈ្នះ Champions League។ Sergio Ramos គឺជា​ខ្សែ​ការពារ​មាន​អាកប្បកិរិយា និង​ភាព​ជា​មិត្ត​ល្អ។ Gerrard គឺជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ ហើយ Iniesta ជា​កីឡាករ​មាន​ទេពកោសល្យ​បំផុត​របស់​ប្រទេស​អេស្ប៉ាញ។ ចុង​ក្រោយ​គឺ David Villa ជា​ដៃ​គូ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត​របស់ខ្ញុំ”។

 

បើ​សិន​ជា​គេ​បូក​បញ្ចូល​គ្នា ​កីឡាករ​ទាំង​៥​រូប​ ​ក្នុង​បញ្ជី​ក្រុម​របស់ Torres ​បាន​ឈ្នះ​ពាន Champions League ចំនួន​៨​ដង ខណៈ Torres ខ្លួន​ឯង​ធ្លាប់​ឈ្នះ Champions League ម្ដង​ដែរ​កាល ពី​ឆ្នាំ​២០១២ ជាមួយ Chelsea៕

 

ចុចអាន៖ Torres ថា Pedro នឹង​ជោគជ័យ​នៅ​ Premier League

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal