Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

Wayne Rooney ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United មិន​បាន​ប៉ះ​បាល់​១​ជើង​សោះ នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ក្រុម​ Crystal Palace ​ក្នុង​ការ​ប្រកួត​ Premier League កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​យល់​​ថា ​នេះ​​អាច​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម មិន​អាច​ស្វែង​រក​ជ័យ​ជម្នះ​បាន។

 

Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

 

​Man Utd ​បញ្ចប់​លទ្ធផល ០-០ ៣​ប្រកួត​ហើយ​ បន្ទាប់​ពី​ស្មើ ០-០ ជាមួយ​ Manchester City សប្ដាហ៍​មុន, ស្មើ ០-០ ទល់​ Middlesbrough ​ក្នុង​ការ​ប្រកួត​ League Cup (ចាញ់​ប៉េណាល់ទី) និង​ស្មើ​ ០-០ ទល់​ Crystal កាល​ថ្ងៃ​សៅរ៍​ទៀត ​ហើយ​នេះ​ជា​កង្វល់​មួយ​ដ៏​ធំ សម្រាប់​ក្រុម​បិសាច​ក្រហម ដែល​នៅ​តែ​បន្ត​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​​បាន។

 

​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​​មើល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Rooney ដែល​បច្ចុប្បន្ន​​អ្នកចាត់ការ​ Louis van Gaal ​ដាក់​ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​វិញ គឺ​មិន​បាន​ប៉ះ​បាល់​សោះ នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ក្រុម​ Crystal ហើយ​​កីឡាករ​​វ័យ​៣០​ឆ្នាំ​រូប​នេះ ស៊ុត​ចំ​គោលដៅ​តែ​១​ដង​គត់ ដោយ​បាល់​ហ្វ្រីឃីត​នៅ​តង់​ទី​១ តែ​ត្រូវ​អ្នកចាំទី Wayne Hennessey ​សង្គ្រោះ​​បាន។ ដូច្នេះ​ហើយ​បាន​ជា​មតិ​ខ្លះ​ យល់​ថា​​​ការ​ធ្លាក់​ទម្រង់​លេង​របស់​ប្រធាន​ក្រុម​រូប​នេះ គឺ​​ជា​មូលហេតុ​មួយ ​ធ្វើ​ឲ្យ​ Man Utd ស្មើ​ជា​​បន្ត​បន្ទាប់។

 

​សម្រាប់​ក្រុម​ Man Utd ក្រោយ​​បញ្ចប់​លទ្ធផល​ស្មើ​នេះ​ទៀត បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត​ដល់​ទៅ​៤​ពិន្ទុ​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ Manchester City និង​កាំភ្លើង​ធំ Arsenal ដោយ​ឈរ​នៅ​លេខ​៤ មាន​២១​ពិន្ទុ ចាញ់​ Leicester City ​១​ពិន្ទុ៕

 

Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

 

Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

 

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​ទម្រង់​លេង​ Rooney?

 

-ចុចអាន៖ Rooney ​ស៊ុត​ប៉េណាល់ទី​អត់​ចូល ដោយសារ​គេ​បាញ់​ភ្លើង​ឡាស៊ែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail ​