​បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​សូ​ម៉ាលី​សម្លាប់​មនុស្ស​១២​នាក់​

សូ​ម៉ាលី​៖​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​ក្នុង​បរិវេណ​សណ្ឋាគារ​មួយ​នៅក្នុង​រដ្ឋធានី​ប្រទេស​សូ​ម៉ាលី​កាលពី​ម្សិលមិញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​សូ​ម៉ាលី​ខ្មាន់កាំភ្លើង​នៃ​ក្រុម​សកម្មប្រយុទ្ធ​Shebab បាន​ប្រើប្រាស់​រថយន្ត​ផ្ទុក​រំសេវ​ផ្ទុះ​ទៅ​បំផ្ទុះ​ក្នុង​បរិវេណ​សណ្ឋាគារ ហើយ​ខ្មាន់កាំភ្លើង​បាន​សម្រុក​បាញ់ប្រហារ​ដល់​ក្នុង​សណ្ឋាគារ​។ 

​ប្រភព​បញ្ជាក់ថា ក្រុម​Shebab មាន​ទំនាក់​ទំនងជា​មួយក្រុម​Al-Qaeda បានទាមទារ​ទទួលខុស​ត្រូវ​លើ​ការវាយប្រហារ​នៅ​សណ្ឋាគារ​Sahafi ជា​សណ្ឋាគារ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​សមាជិក​សភា បុគ្គលិក​រដ្ឋាភិបាល និង​អ្នកជំនួញ​។ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង ការវាយប្រហារ​ខាងលើ​នៅឡើយ​ទេ​៕

​បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​សូ​ម៉ាលី​សម្លាប់​មនុស្ស​១២​នាក់​