ក្រុមហ៊ុនស៊ីម៉ង់ថៃ SCG អញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ចូលរួមពិព័រណ៍បង្ហាញ ផលិតផលថ្មីនិងគោលដៅ សំខាន់ៗនៅពេលអនាគត

បាងកក ៖ ក្រុមហ៊ុនផលិតស៊ីម៉ង់ និងគ្រឿងបរិក្ខាសំណង់ SCG (Siam Cement Group) ដ៏ធំ ដែលប្រជាជន ខ្មែរនិយមហៅថា ស៊ីម៉ង់រូបដំរី ដែលល្បីល្បាញបំផុតទាំងនៅក្នុងប្រទេសថៃ និងក្នុងតំបន់អាស៊ាន បានអញ្ជើញ បណ្តាញផ្សព្វផ្សាយ ព័ត៌មានល្បីៗ មកពីប្រទេសចំនួន៥ ក្នុងនោះក៏មានកម្ពុជាផងដែរ មកចូលរួមនៅក្នុងពិព័រណ៍ ស្តីពីការឆ្នៃបង្កើតថ្មី និងការបំពេញទស្សនកិច្ច នៅរោងចក្ររបស់ខ្លួន ដែលរៀបចំឡើង នៅទីក្រុងបាងកក និង ខេត្តឡាំប៉ាង ចាប់ពីថ្ងៃទី២៩ ដល់ទី ៣១ ខែតុលា ឆ្នាំ២០១៥ ។

លោក ហួង សុភ័ក្រដារ៉ា ប្រធានព័ត៌មាន អតិថិជន ក្រុមហ៊ុន Quantum Publicity ដែលជាអ្នកទទួលបន្ទុក ដឹកនាំ អ្នកសារព័ត៌មានកម្ពុជាចំនួន ៥ ស្ថាប័ន បានបញ្ជាក់ពីគោលដៅចម្បង នៃការចូលរួមកម្មវិធី ខាងលើនេះថា “វាគឺ ជាការផ្តល់ឱកាសដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន ទាំងកម្ពុជា និងអាស៊ាន បានធ្វើការសិក្សាស្វែងយល់បន្ថែមទៀត អំពីក្រុមហ៊ុន SCG ជាពិសេសនោះ គឺចូលរួមពិព័រណ៍ ស្តីពីការច្នៃបង្កើតថ្មី ដែលសំខាន់ជាងគេ សម្រាប់បេសកកម្ម មកកាន់ទីក្រុងបាងកកនេះ” ។

ដោយឡែកចំពោះចំណាប់អារម្មណ៍ជាទូទៅ ចំពោះកម្មវិធីនោះវិញ លោក ដារ៉ា បានលើកឡើងដូច្នេះថា “ក្រុមហ៊ុន SCG ជាក្រុមហ៊ុនដ៏គួរឲ្យកោតស្ញប់ស្ញែងមួយ ។ យើងអាចដឹងពីក្រុមហ៊ុននេះ ដោយសារតែភាពធំធេង និងជោគ ជ័យរបស់ក្រុមហ៊ុន ដោយមិនមែនផ្តោតសំខាន់ តែលើប្រាក់ចំណូលនោះទេ ប៉ុន្តែគឺ យើងមានការចាប់អារម្មណ៍ ចំពោះគំនិតច្នៃបង្កើតថ្មី និងឧត្តមគតិគិតគូជានិច្ច ចំពោះផលវិជ្ជមាន និងអវិជ្ជមានទៅលើបរិស្ថានជារួម។ ខ្ញុំគិតថា នេះគឺជាក្រុមហ៊ុនដ៏ល្អ និងជាគំរូដ៏គួរឲ្យ កោតសរសើរជាទីបំផុត” ។

ក្រុមហ៊ុន SCG គឺជាក្រុមផលិតផលិតផល ស៊ីម៉ង់ គ្រឿងសំណង់ និងបរិក្ខាប្រើប្រាស់ក្នុង អគារ និង លំនៅដ្ឋាន ជា ច្រើនប្រភេទ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩១៣ ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង ១០០ ឆ្នាំទៅហើយ ។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SCG របស់ថៃមួយនេះ មានមូលដ្ឋាននៅទីក្រុងបាងកក ហើយសម្រាប់រោងចក្រផលិតស៊ីម៉ង់ធំបំផុតរបស់ខ្លួន គឺស្ថិតនៅខេត្តឡាំប៉ាង នៃភាគខាងជើងឈាងខាងលិចប្រទេស ។

សម្រាប់ថ្ងៃដំបូង ដែលអ្នកសារព័ត៌មាន ៥ប្រទេស ដូចជាកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី បានទៅទីដល់ទីក្រុងបាងងកកនោះ ក្រុមអ្នករៀបចំកម្មវិធី SCG បានដឹកនាំ អ្នកទាំងអស់គ្នា ទៅទស្សនាការប្រកួតបាល់ទាត់ជម្រុះថ្នាក់តំបន់ ដែលមានក្រុមបាល់ទាត់ SCG ផ្ទាល់ ប្រកួតជាមួយនឹងក្រុមបាល់ទាត់របស់ខេត្ត ឈុនបុរី។ ជាលទ្ធផល គឺ SCG ស៊ុតចូលទី បាន ០៤ គ្រាប់ យកឈ្នះដាច់លើគូប្រកួត មកពីក្រុមឈុនបុរី ដែលបានទទួលតែ ០១ គ្រាប់ ប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ៩០នាទី ចាប់ពីម៉ោង ៨ ដល់ម៉ោង ១០ យប់។

គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានកម្ពុជា មក ពី ៥ ស្ថាប័ន ដែលបានទៅចូលរួមនៅក្នុង ពិព័រណ៍បច្ចេកវិទ្យា បង្កើត ថ្មីរបស់ SCG នោះ មានដូចជា សារព័ត៌មានដើមអម្ពិល, វែបសាយ សប្បាយ, កាសែតខ្មែរថែមស៍, ទូរទស្សន៍ ស៊ីធីអិន, និងទូរទស្សន៍ ភីអិនអិន ផងដែរ។ ដោយឡែកព័ត៌មានលម្អិត ស្តីពីកម្មវិធីសំខាន់ៗ របស់ SCG មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នឹងផ្សាយជូន លោកអ្នក បានជ្រាបនៅពេលឆាប់ៗខាងមុខនេះ ៕

ក្រុមហ៊ុនស៊ីម៉ង់ថៃ SCG អញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ចូលរួមពិព័រណ៍បង្ហាញ ផលិតផលថ្មីនិងគោលដៅ សំខាន់ៗនៅពេលអនាគត

ក្រុមហ៊ុនស៊ីម៉ង់ថៃ SCG អញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ចូលរួមពិព័រណ៍បង្ហាញ ផលិតផលថ្មីនិងគោលដៅ សំខាន់ៗនៅពេលអនាគត

ក្រុមហ៊ុនស៊ីម៉ង់ថៃ SCG អញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ចូលរួមពិព័រណ៍បង្ហាញ ផលិតផលថ្មីនិងគោលដៅ សំខាន់ៗនៅពេលអនាគត

ក្រុមហ៊ុនស៊ីម៉ង់ថៃ SCG អញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ចូលរួមពិព័រណ៍បង្ហាញ ផលិតផលថ្មីនិងគោលដៅ សំខាន់ៗនៅពេលអនាគត