ទីបំផុត​បុរស​សំឡេង​ផ្អែម នី រតនា គឺជា​អ្នក​លើក​ពាន​ជ័យលាភី Cambodian Idol ជាមួយ​ប្រាក់រង្វាន់ ១០០ លាន​រៀល​

Sanofi

​ក្រោយពី​ឆ្លងកាត់​ការ​ជម្រុះ​រយៈពេល​ជាង ៦ ខែ​មកនេះ តាំងពី​មាន​បេក្ខជន​ជាង ១​ម៉ឺន​នាក់​រហូត​នៅសល់​ត្រឹម ៣ នាក់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែលមាន​សុទ្ធ​ជា​បេក្ខជន​លំដាប់​កំពូល​គឺ នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម មក ឥឡូវនេះ​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី ១ បាន​រកឃើញ​ហើយ នោះ​គឺ​បុរស​សំឡេង​ផ្អែម នី រតនា ។​

​ការបញ្ចេញ​សមត្ថភាព​នៅ​យប់​ថ្ងៃទី​០១ វិឆ្ឆិកា​នេះ បេក្ខជន​ទាំងបី​នាក់​បាន​បញ្ចេញ​សមត្ថភាព​បាន​យ៉ាង​ល្អប្រសើរ​រៀងៗ​ខ្លួន ដែល​ធ្វើឱ្យ​គណៈកម្មការ និង ទស្សនិកជន អត់ទ្រាំ​នឹង​សរសើរ​មិនបាន​ពី​ទេពកោសល្យ​នេះ ប៉ុន្តែ​ក្រោយពី​ឆ្លងកាត់​ការបញ្ចេញ​សមត្ថភាព អស់ ៤ ជុំ ទៅលើ​បទ​រំឭក​ពី​ស្រុកកំណើត បទ​សម័យ​ទំនើប បទ​ញាក់ និង បទ​រួមគ្នា​មក ទីបំផុត នី រតនា គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​មហាជន​បោះឆ្នោត​គាំទ្រ​មាន​សំឡេង ច្រើនជាងគេ​ឱ្យ​ជាប់​ជា​ម្ចាស់​ជ័យលាភី Cambodian Idol រដូវ​កាល​ទី ១ ជាមួយ​ទឹកប្រាក់ ១០០ លាន​រៀល និង ទឹកប្រាក់​រង្វាន់​ពី​ម្ចាស់​ឧបត្ថម​កម្មវិធី ខា​រ៉ា​បាវ ចំនួន ២៥០០ ដុល្លារ ព្រមទាំង​ជា​តារាចម្រៀង​កុងត្រា​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៀតផង ។

​ចំណែកឯ​បេក្ខជន​ដែល​មិន​បានទទួល​ជ័យលាភី​ពីររូប​ទៀត​គឺ សៅ ឧ​ត្ត​ម និង ម៉ៅ ហា​ជី ទទួលបាន​ប្រាក់រង្វាន់​ពី​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​លោក អ៊ឹង សុង​ងួន ១០០០ ដុល្លារ ក្នុង​ម្នាក់ និង រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ខា​រ៉ា​បាវ ២០០០ ដុល្លារ សហរដ្ឋអាមេរិក ៕ អា​ទីល​


 



Related