Page មាស សុខ​សោភា បង្ហោះ​រូប​អាសអាភាស​

Sanofi

​ថ្មីៗ​នេះ Page ជា​ផ្លូវការ​របស់​តារាចម្រៀង​ចំរៀង​សំនៀង​ស្រួយ​លំដាប់​ជួរមុខ មាស សុខ​សោភា បានធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ Page ជា​ផ្លូវការ​របស់​អ្នកនាង​មួយ​នេះ​បាន​បង្ហោះ​រូប​អាសអាភាស សុទ្ធតែ​ក្បាច់​ប្លែកៗ​បែប​បរទេស ដែល​រូបភាព​ទាំងនេះ​បានបង្ហាញ​ជា​លើកដំបូង​ហើយ​នៅក្នុង Page របស់​នាង​ផ្ទាល់​។​​រូបភាព​អាសអាភាស​ទាំងនេះ ត្រូវបាន​បណ្តា​អ្នកគាំទ្រ​ធ្វើការ Share បន្តបន្ទាប់​គ្នា​យ៉ាងច្រើន ហើយក៏​មានការ​​បញ្ចេញមតិ​ផ្សេងៗ​ទាំង​មន្ទិលសង្ស័យ​ជុំវិញ​ការ​បង្ហោះ​រូប​ទាំងនេះ ហើយក៏​មាន Comment ជាច្រើន​បាន​បញ្ចេញ​ពី​អារម្មណ៍​មិន​ជឿ​ទៅនឹង​អ្វីដែល​ខ្លួន​បានឃើញ ព្រោះថា មាស សុខ​សោភា គឺជា​តារាចម្រៀង​ល្បី​ពេញនិយម​ម្នាក់ ហេតុអ្វី​បានជា​នាង​បង្ហោះ​រូប​ទាំងនេះ ដែល​ធ្វើឱ្យ​អាប់អោន​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​នាង​ទៅវិញ​។​

​ឆ្លើយតប​ទៅនឹង​ចម្ងល់​របស់​ទស្សនិកជន​ដែល​ស្រឡាញ់​ចូលចិត្ត​នាង​នោះ ក្រោយពី​ធ្វើការ​បង្ហោះ​រូបភាព​
​អាសអាភាស​បាន​ប៉ុន្មាន​ម៉ោង មាស សុខ​សោភា ក៏បាន​បង្ហោះ​សារ​ប្រាប់​អ្នកគាំទ្រ​ឱ្យដឹងថា « ឱ្យ​នាង​ខ្ញុំ​សុំទោស​ចំពោះ​ការ​ផុស Status នៅលើ​ទំព័រ Facebook កាលពី​ប៉ុន្មាន​ម៉ោង ពីព្រោះ Account Facebook របស់​នាង​ខ្ញុំ ត្រូវបាន​គេ​លួច​ចូល​បន្លំ ។ ពេលនេះ​នាង​ខ្ញុំ​កំពុងតែធ្វើការ​ជាមួយ​ក្រុមការងារ Facebook ដើម្បី​ដោះស្រាយ​បញ្ហា​។ សូម​អភ័យ នឹង​សូម​អគុណ​ដល់​បងប្អូន នឹង​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​យល់ចិត្ត​។​
Sorry for the recent post as the page was Hacked. We sincerely apologize for the post and have reported. We are working closely with FB to resolve/address future issues ahead for everyone.
-Meas Soksophea Admin. »

​ក្រោយពី​មានការ​បកស្រាយ​ពី មាស សុខ​សោភា ផ្ទាល់​ទើប​ដឹងថា Page ជា​ផ្លូវការ​របស់​នាង មាន​ជនអនាមិក​លួច​ចូល​បន្លំ​ប្រើប្រាស់ ហើយ​ធ្វើការ​បង្ហោះ​រូប​ទាំងនេះ​ដើម្បី​បំបាក់មុខ​នាង​តែប៉ុណ្ណោះ​។ រហូតមកដល់​ពេលនេះ មិនទាន់​ដឹងថា តើ មាស សុខ​សោភា បាន​ដោះស្រាយ​ជាមួយ​ក្រុមការងារ facebook យ៉ាងណា​នោះឡើយ ព្រោះ​រូបភាព​អាសអាភាស​នៅតែ​បង្ហោះ​ឡើងជា​បន្តបន្ទាប់​បើទោះបីជា​នាង​ចេញមុខ​បក​​ស្រាយ​ហើយក៏​ដោយ​៕ ភូមិន្ទ​



Related