ប្រទះ​ឃើញ​ម្ជុល​ក្នុង​ស្ករ​គ្រាប់​​​​ជា​ច្រើន​​របស់​កូន​ក្មេង​ ក្រោយ​ពិធី​បុណ្យ​ Halloween

ប្រទះ​ឃើញ​ម្ជុល​ក្នុង​ស្ករ​គ្រាប់​​​​ជា​ច្រើន​​របស់​កូន​ក្មេង​ ក្រោយ​ពិធី​បុណ្យ​ Halloween

តាម​​ប្រភព​នៃ​មន្ត្រី​ប៉ូលិស​ក្នុង​​តំបន់​ជាយ​ក្រុង​ Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋអាមេរិក​​បាន​ឲ្យ​ដឹង​ថា​ម្ជុល​​តូច​ៗ​​ជា​ច្រើន​​ដើម ​​ត្រូវ​ប្រទះ​ឃើញ​ដាក់​​បង្កប់​ក្នុង​ដុំ​ស្ករ​គ្រាប់​សូកូឡា​​ដែល​បាន​ចែក​ឲ្យ​ក្មេង​ៗ​​​​នៃ​ពិធី​បុណ្យ​ Halloween ដែល​​ទើប​​តែ​បញ្ចប់​កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្នុង​សហរដ្ឋអាមេរិក។

 

ប្រទះ​ឃើញ​ម្ជុល​ក្នុង​ស្ករ​គ្រាប់​​​​ជា​ច្រើន​​របស់​កូន​ក្មេង​ ក្រោយ​ពិធី​បុណ្យ​ Halloween

មន្ត្រី​ប៉ូលិស​​ពី​នាយកដ្ឋាន​ប៉ូលិស​​ តំបន់​ Kennett Square បាន​ឲ្យ​ដឹង​ថា ម្ជុល​មួយ​ដើម​ៗ​បាន​រក​ឃើញ​​ក្នុង​​​ដុំ​ស្ករ​សូកូឡា​កញ្ចប់ ​Twix ​​​ របស់​ក្មេង​ៗ​៤​នាក់​​​ក្នុង​យប់​នៃ​ពិធី​បុណ្យ​ Halloween ។ ប៉ូលិស​​​ពុំ​ទាន់​​អាច​បក​ស្រាយ​ថា​​តើ​​ម្ជុល​ទាំង​នោះ​គឺ​​​​​ដោយ​សារ​ចេតនា​នៃ​អ្នក​ចែក​ស្ករ​គ្រាប់​ ឬ​មួយ​​កំហុស​ចេញ​​ពី​រោង​ចក្រ​ចែក​ចាយ​ស្ករ​គ្រាប់​នោះ​ទេ។

 

តាម​សារព័ត៌មាន​ ABC6 ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​​ក៏​បាន​ប្រគល់​​ស្ករ​គ្រាប់​ដែល​មាន​​បង្កប់​ម្ជុល​ស្រដៀង​នឹង​ម្ជុល​របស់​ក្មេង​ៗ​៤​នាក់​ខាង​លើ​ផង​ដែរ​​ទៅ​ឲ្យ​ប៉ូលិស​​កាល​ពី​ថ្ងៃ​អាទិត្យ​​​កន្លង​ទៅ​នេះ។ ចំពោះ​ស្ថានភាព​បែប​នេះ​ មន្ត្រី​ប៉ូលិស​បាន​អំពាវនាវ​ឲ្យ​ឪពុក​ម្ដាយ ទាំង​អស់​ពិនិត្យ​​មើល​​នំ​ឬ​ស្ករ​គ្រាប់​របស់​កូន​ៗ​​ឲ្យ​បាន​ច្បាស់​មុន​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ ហើយ​ចំពោះ​ករណី​ខាង​លើ​​ខាង​ប៉ូលិស​ក៏​កំពុង​​បន្ត​ព្យាយាម​រក​ឲ្យ​ឃើញ​ពី​មូល​ហេតុ​នោះ​ផង​ដែរ។

 

ពិធី​បុណ្យ​ Halloween បាន​ប្រារព្ធ​កន្លង​ទៅ​​ថ្មី​​ៗ​ក្នុង​សហរដ្ឋអាមេរិក​ ក្នុង​នោះ​មាន​ការ​តុប​តែង​ខ្លួន​សំលៀក​​​ជា​ខ្មោច​ព្រាយ​បិសាច​ប្លែកៗ ហើយ​ក៏​មាន​ការ​ចែក​ស្ករគ្រាប់​ឲ្យ​កូន​ក្មេង​ផង​ដែរ៕​

 

ចុចអាន៖ ស្រីៗ​តែង​ខ្លួន​ជា​ខ្មោច​​ថ្ងៃ Halloween សិចស៊ី​ញាក់សាច់!

ចុចអាន៖ រូប​ល្ពៅ​ Halloween និង​​របៀប​ច្នៃ​​ល្ពៅ​ប្លែកៗ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ abc13​​​​​​​​​​​​​