លោក ង៉ោ សុវណ្ណ សំណេះសំណាល ជាមួយតំណាងគ្រួសារ បក្សលើកទី២៣ នៅឃុំសំរោងធំ

ភ្នំពេញ ៖ សមាជិក គណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណ:ពង្រឹងមូលដ្ឋានឃុំគគីរ ធំ សំរោងធំ លោក ង៉ោ សុវណ្ណ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយតំណាងគ្រួសារបក្ស លើកទី២៣ ដែលប្រព្រឹត្តទៅ នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កកណ្តាល ។

ជាការចាប់ផ្តើម លោកបានពាំនាំ នូវបណ្តាំសួរសុខទុក និងការថ្លែងអំណរគុណ ពីសំណាក់សម្តេចតេជោ ប្រធាន គណបក្សជូនចំពោះសមាជិក សមាជិកាទាំងអស់ ដែលកន្លងមក បានបោះឆ្នោតជូនគណបក្ស ។

លោកបានជម្រាបជូន សមាជិក អង្គពិធីអំពីស្ថានការណ៍ នយោបាយបច្ចុប្បន្ន ព្រមទាំងបានបើកឱកាស ឲ្យសមា ជិកទាំងអស់ លើកជាមតិយោបល់ ឬសំណូមពរផ្សេងៗផងដែរ។ សមាជិកតំណាងគ្រួសារបក្សចំនួន៦០នាក់ មក ពី៣ភូមិ គឺភូមិស្ទឹង២ ភូមិជ្រោយដង និងភូមិជ្រោយដង២ បានទទួលនូវវត្ថុអនុស្សាវរីយ៍ ដោយក្នុងម្នាក់ៗ ទទួល បានសារុងសឹង១ អាវក្មេង១ឈុត និងថវិកា១ម៉ឺនរៀលផងដែរ ៕