ដង្ហែក្បួន បើកយុទ្ធនាការ ផ្សព្វផ្សាយ ដល់មាតាបិតា អាណាព្យាបាល បញ្ជូនកូនចៅ ចូលរៀន ក្នុងបវេសនកាលថ្មី

កំពង់ឆ្នាំង ៖ ក្នុងទីរួមខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំ សិក្សា២០១៥-២០១៦ នៅសាលាបឋមសិក្សាគំរូក្រុង ក្រុង-ខេត្តកំពង់ឆ្នាំង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បាន បើកយុទ្ធនាការ ធ្វើពីធីដង្ហែក្បួន ផ្សព្វផ្សាយ ដើម្បីសុំឲ្យមាតាបិតា អាណាព្យាបាល បញ្ជូនកូនចៅដែលគ្រប់អាយុ ចូលរៀន មកចូលរៀនឲ្យបានគ្រប់ៗគ្នា ពិធីនេះមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរ មូលដ្ឋានសរុបប្រមាណ ៣០០នាក់ ។

ក្នុងក្បួនដង្ហែរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងនោះដែរ គេក៏ឃើញមានការរៀបចំបដា សិស្សានុសិស្ស កាន់ ដែលមានសរសេរថា៖ មាតាបិតា ឬអាណាព្យាបាល ត្រូវនាំកូនទៅចុះឈ្មោះចូលរៀន ដែលកុមារទាំងនោះ មានអាយុ ៦ឆ្នាំ ឬយ៉ាងតិច៧០ខែ, ការចុះឈ្មោះនេះ មិនមានការបង់ប្រាក់ឡើយ, ការបញ្ជូនកូនឲ្យចូលរៀន គឺ សន្សំទ្រព្យទុកឲ្យកូន ។

ពិធីបើកយុទ្ធនាការ ផ្សព្វផ្សាយ ប្រមូលកុមារឲ្យចូលរៀននេះ មានការរៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាការដាស់ តឿន និងពន្យល់ដល់មាតាបិតានិងអាណាព្យាបាល របស់កុមារតូចៗ ដែលមានអាយុត្រូវចូលរៀនហើយនោះឲ្យ បានយល់ដឹងពីគុណប្រយោជន៍ នៃការសិក្សារបស់កូនៗ ព្រោះការសិក្សាចំណេះវិជ្ជា វាជាទ្រព្យសម្បត្តិដ៏មានតម្លៃ មិនអាចចោរលួចចោរប្លន់ ឬភ្លើងឆេះបាននោះឡើយ និងជាពន្លឺ នៃជីវិតរបស់កូនចៅយើងគ្រប់ៗរូប ៕