Siwan និង Suzy ​ជាប់​ឆ្នោត​​​ជា​តារា KPOP ដែល​អាច​​សម្ដែង​ល្អ​ជាង​គេ​ក្នុង​​ពេលបច្ចុប្បន្ន


Siwan និង Suzy ​ជាប់​ឆ្នោត​​​ជា​តារា KPOP ដែល​អាច​​សម្ដែង​ល្អ​ជាង​គេ​ក្នុង​​ពេលបច្ចុប្បន្ន

តារា​សម្ដែង​និង​ចម្រៀង​ប្រុស​ស្រី​​២​រូប​គឺ Im Siwan និង Suzy ត្រូវ​បាន​អ្នក​ដឹកនាំ​ក្នុង​ឧស្សាហកម្ម​​សិល្បៈ​កូរ៉េ​បោះឆ្នោត​ជា​តារា KPOP ដែល​អាច​សម្ដែង​រឿង​ល្អ​ជា​ង​គេ​នា​ពេល​បច្ចុប្បន្ន។

 

Siwan និង Suzy ​ជាប់​ឆ្នោត​​​ជា​តារា KPOP ដែល​អាច​​សម្ដែង​ល្អ​ជាង​គេ​ក្នុង​​ពេលបច្ចុប្បន្ន

 

 

ការ​បោះឆ្នោត​នេះ​មាន​ការ​ចូលរួម​ពី​អ្នក​ដឹកនាំ​ក្នុង​ឧស្សាហកម្ម​​សិល្បៈ​កូរ៉េ​​ប្រមាណ​ជាង​៤០​នាក់ ដោយ​ត្រូវ​ជ្រើសរើស​កំពូល​តារា​សម្ដែង​ប្រុស​៥​នាក់​និង​ស្រី​៥​នាក់​ដែល​កំពុង​​មាន​ប្រជាប្រិយភាព​និង​សម្ដែង​ល្អ​ក្នុង​បច្ចុប្បន្ន។

 

កាល​ពី​ថ្ងៃ​ទី​១​ ខែ វិច្ឆិកា​​ លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​តាម​គេហទំព័រ TV Report ដោយ​​សម្រាប់​ផ្នែក​ខាង​បុរស​​ តារា​សម្ដែង Im Siwan សមាជិក​ក្រុម​ចម្រៀង ZE:A ឈរ​លេខ​១​មាន​៤៩​ពិន្ទុ។ Siwan ​បាន​​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​​មុន​ពេល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​នៅ​ឆ្នាំ​២០១៣​ក្នុង​រឿង “The Attorney”។ លេខ​២ ធ្លាក់​ទៅ​លើ​ Yook Sungjae សមាជិក​ក្រុម​ចម្រៀង BtoB ​ទទួល​បាន​២៧​ពិន្ទុ។ គេ​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​អ្នក​ទស្សនា​រឿង​កូរ៉េ​តាមរយៈ​រឿង​ “Reply 1994″ សម្ដែង​ជា​តួ​ឈ្មោះ​ Sooksookie ។

 

ឯ​ D.O សមាជិក​ក្រុម EXO ​ស្ថិត​នៅ​លេខ​៣ បាន​សំឡេង​​ឆ្នោត​២២​ពិន្ទុ។ តារា​មាឌ​ល្អិត​នេះ​ ​បាន​បន្ត​​​ល្បី​ខ្លាំង​​ជា​តារា​ដែល​មាន​ការ​សំដែង​ស្ទាត់ជំនាញ។ លេខ​៤បាន​ទៅ​សមាជិក ZE:A ម្នាក់​ទៀត​គឺ Park Hyung Sik មាន​១៦​ពិន្ទុ​ ដែល​ទទួល​កា​ចាប់​ចិត្ត​ពី​អ្នក​ទស្សនា​​​តាម​រយៈ​តួ​ឈ្មោះ​ Cha Dal Bong in “What”s Happening To My Family?” ខណៈ​ដែរ​ Choi Siwon ក្នុង​ក្រុម Super Junior ​គ្រង​ដំណែង​លេខ​៥​មាន​១៤​ពិន្ទុ។

 

ក្រឡេក​ទៅ​ខាង​តារា​សម្ដែង​ស្រី​វិញ Suzy ក្រុម Miss A ជាប់​លេខ​១​ជា​តារា​សម្ដែង​ស្រី​ល្អ​ពេល​បច្ចុប្បន្ន​ទទួល​ការ​បោះឆ្នោត​៥១​ពិន្ទុ។​ នាង​បាន​ត្រលប់​មក​វិញ​សម្ដែង​ក្នុង​រឿង​ “Dorihwaga” ក្នុង​ឆ្នាំ​នេះ​​ហើយ​ក៏​ត្រៀម​នឹង​សម្ដែង​រឿង​ថ្មី​​ជាមួយ​តារា​សម្ដែង​ប្រុស Kim Woo Bin ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ លេខ​ពីរ​​បាន​ទៅ Jung Eun Ji ក្រុម A Pink ដែល​បាន​បង្កើត​ចំណាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​តាម​រយៈ​រឿង “Reply 1997″ និង​ “Trot Lovers” និង​មាន​សំឡេង​ឆ្នោត​៣៨​ពិន្ទុ។

 

រីឯ IU ឈរ​លេខ​៣​មាន​ ២២​ពិន្ទុ។ នាង​បាន​សម្ដែង​ក្នុង​រឿង “Producer” របស់​ទូរទស្សន៍ KBS ។ Seolhyun ក្រុម AOA នៅ​លេខ​៤​មាន​១៤​ពិន្ទុ​​ដែល​បាន​បង្កើត​ប្រជាប្រិយភាព​តាម​រយៈ​រឿង​”Gangnam 1970″ និង Hyeri ក្រុម Girl”s Day មាន​៩​ពិន្ទុ​គ្រង​លេខ​៥។

 

ចុចអាន៖តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ohkpop