iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ


iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ

ចិន​មិន​ត្រឹម​តែ​ជា​ប្រទេស​ដែល​ផលិត​នូវ​ទូរសព្ទ​ iPhone ​ឲ្យ​ក្រុមហ៊ុន​ Apple ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​មាន​ផលិត​នូវ​ទូរសព្ទ​​ iPhone ​ក្លែង​​ក្លាយ​​ដែល​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ដើម។

 

iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ

 

ជាក់​ស្ដែង​កាល​ពី​ពេល​​ថ្មីៗ​នេះ​​​មាន​ក្រុម​ហ៊ុន​ចិន​មិន​ស្គាល់​ឈ្មោះ​​មួយ​បាន​ផលិត​ទូរសព្ទ​ iPhone 6s ក្លែងក្លាយ​ដែល​​មាន​រូបរាង​ដូច​គ្នា​ទៅ​នឹង​ទូរសព្ទ​ Original និង​មាន​តម្លៃ​ត្រឹម​តែ​៣៧​ដុល្លារ​ប៉ុណ្ណោះ។ ទូរសព្ទ​ក្លែង​ក្លាយ​នេះ​មាន​តម្លៃ​ថោក​ជាង​ទូរសព្ទ​ Original ឆ្ងាយ​ ដែល​មាន​តម្លៃ​ដល់​ទៅ​​​៦៤៩​ដុល្លារ​​នៅ​លើ​​ទីផ្សារ​​សហរដ្ឋអាមេរិក។

 

iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ

 

iPhone ក្លែងក្លាយ​នេះ​ដែរ​មាន​បំពាក់​នូវ​ Processor គុណភាព​ទាប Spreadtrum SC773 និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ មិន​តែ​ប៉ុណ្ណោះ​​ វា​ក៏​មាន​បំពាក់​នូវ​​អង្គ​ចងចាំ​ទំហំ​ ​៤GB និង​ RAM ទំហំ​៥១២MB ​ព្រម​ទាំង​អាច​​ប្រើ​​ប្រាស់​ស៊ីម​កាត​​បាន​ដល់​ទៅ​ពីរ។

​​​

​ចង់​ដឹង​ច្បាស់​ពី​រូបរាង​របស់​ទូរសព្ទ​ក្លែងក្លាយ​នេះ​​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

​​​​​​

ចុច​អាន៖ ៥​ចំណុច​ដែល​អ្នក​អាច​មិន​ដឹង​ទាក់​ទង​នឹង​ក្រុមហ៊ុន​ Xiaomi

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ fossBytes​​​​

​​​​​​​​​​​​​​​​

នាំមកជូនដោយ

iPhone 6s ​ចិន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទូរសព្ទ​ Original តម្លៃ​តែ​៣៧​ដុល្លារ