មូល​និ​ធី​សម្ដេច​ក្រឡាហោម​ស ខេង​ជួយ​ដល់​អ្នក​ព្រៃវែង​ទៀតហើយ​

ភ្នំពេញ:     ​ភ្នំពេញ​:​ប្រជា​ជា​ពលរដ្ឋ​ចំនួន​១៤៤​គ្រួសារ​នៅក្នុង​ឃុំ​ស្ពឺ​ខ និង​ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ​ខេត្តព្រៃវែង បាន​ទ​ទួថ​វិកា​ផ្ទាល់ដៃ​ពី​មូលនិធិ ស ខេង កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​តាមរយៈ លោក ហួន ចន្ទ​កក្ក តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម​។ និង​ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។

មូល​និ​ធី​សម្ដេច​ក្រឡាហោម​ស ខេង​ជួយ​ដល់​អ្នក​ព្រៃវែង​ទៀតហើយ​

    ​លោក​ហូ​ន ចន្ទ​កក្កដា​និង​ក្រុមការងារ​បាន​សម្តែង​ភាពសប្បាយ​រី​រាយ​នឹង​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​លោកយាយ លោកតា បងប្អូន​ទាំងអស់ ពិសេស​សម្តេច​ក្រឡាហោម ស ខេង​ដែលជា​ម្ចាស់​មូលនិធិ​បាន​ផ្ញើ​មូលនិធិ​របស់​សម្តេច​តាមរយៈ​លោក ហូ​ន ចន្ទ​កក្កដា ផ្ទាល់​ដើម្បី​ចូលរួម​រំលែក​ទុក្ខលំបាក​ដល់​ក្រុមគ្រួសារ​សព និង​អ្នក​ឆ្លងទន្លេ ។​

     លោក ហួន ចន្ទ​កក្កដា មានប្រសាសន៍​បន្តថា ទារក​ទារិការ​ជា​ចៅៗ​របស់​សម្តេច​ក្រឡាហោម និង លោកជំទាវ ដែល​ទើប​ប្រសូត្រ​សុទ្ធតែ​ត្រូវ​បានទទួល​ថវិកា​ឧបត្ថម្ភ​ពីស​ម្តេច​ក្រឡាហោម និង​លោក ជំទាវ ហើយ​មូលនិធិ ស ខេង គឺជា​មូលនិធិ​សប្បុរសធម៌​សុទ្ធសាទ​ដោយ​មិន​គិតពី​និនាការ​នយោបាយ ណាមួយ​ឡើយ​។​

មូល​និ​ធី​សម្ដេច​ក្រឡាហោម​ស ខេង​ជួយ​ដល់​អ្នក​ព្រៃវែង​ទៀតហើយ​

    ​លោក​បាន​បញ្ជាក់ថា​តាម​ការកំណត់​របស់​មូ​ល​និ​ធិ​គ្រួសារ​ដែលមាន​សម​ជិ​ក​មរណភាព​អាយុ​ក្រោម​១០​ឆ្នាំ​ទទួល​ថវិកា​១០​ម៉ឺន​រៀល​និង​១០​ឆ្នាំ​ឡើង​២០​ម៉ឺន​រៀល​ចំណែក​គ្រួសារ​ឆ្លងទន្លេ​មុន​ខែ​មិនា​ឆ្នាំ​២០១៥​ឧបត្ថម្ភ​១០​ម៉ឺន​រៀល រីឯ​អ្នក​ឆ្លងទន្លេ​ក្រោយ​ខែ​មិនា​ឆ្នាំ​២០១៥​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​រៀល​ថវិកា ទាំងនេះ​ត្រូវបាន​សម្តេច​ក្រឡាហោម​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់​ស​ម្តេច​យកមក​ប្រគល់ដល់ដៃ​ប្រជា​ពល​​រដ្ឋ​ជាក់ស្តែង​ទោះ​សម្តេច​មិនបាន​អញ្ជើញ​មក​ដោយផ្ទាល់​ក៍ដោយ លោក ហួន ចន្ទ​កក្កដា បាន​ជម្រាប ជូន​ដល់​បងប្អូន​ដែល​បាន​ចូលរួម​ទៀតថា ថវិការ​របស់​មូលនិធិ ស ខេង នៅតែ​បន្ត​ឧបត្ថម្ភ​ដល់​បងប្អូន​គ្រប់​ក្រុមគ្រួសារ​នៅ​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង​ចំពោះ​គ្រួសារ​មរណភាព និង​អ្នក​ឆ្លងទន្លេ​ទោះ​ធ្លាប់​បានទទួល​ហើយ​ក្តី​ដ៍រាបណា​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​រាជ​រដ្ឋ​ភិ​បាល ហើយ រាជ​រដ្ឋា​ភិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​សន្យា​មុន​ធ្វើ​នោះទេ គឺ​ដឹង​សុខ​ដឹង​ទុក្ខ​និង​ជួយ​ប្រជាពលរដ្ឋ​ទាន់ពេលវេលា មិន​ដូច​គណបក្ស នយោបាយ​ខ្លះ ក​ហក់​បោកប្រាស់​ប្រជាពលរដ្ឋ យក​ប្រជា​ជា​ពលរដ្ឋ​ធ្វើជា​ឈ្នាន់​នយោបាយ​របស់ បក្ស ខ្លួន សន្យាថា​ឲ្យ​ចាស់ជរា​ម្នាក់ បួន​ម៉ឺន​រៀល​តែ​រហូតដល់​ពេលនេះ​គឺ​សូន្យ ។​

     លោក ហួន ចន្ទ​កក្កដា បាន​ជម្រាបជូន​ដល់​បងប្អូន លោកយាយ​លោកតា​ដែលមាន​គ្រួសារ​ឆ្លងទន្លេ និង មណ​:​ភាព​ដែល​មិនទាន់ ទ​ទូល​បាន​ថវិកា​ឧបត្ថម្ភ ពី​មូលនិធិ​សខេង​តែ​ឲ្យ​រស់នៅក្នុង​ខេត្តព្រៃវែង បាត់ដំបង​សូម​ប្រញាប់​រាយការណ៍​ទៅ​ភូមិ​ឃុំ​ដែល​ខ្លួន​រស់នៅ ដើម្បី​ទទួល​ថវិកា​ពី​មូលនិធិ ទោះបី​បងប្អូន​ស្ថិតក្នុង​គណបក្សនយោបាយ​ណា​ក៍ដោយ​។​ដោយបាន​ផ្តាំផ្ញើ​ដល់​លោកយាយ​លោកតា​បងប្អូន​ទៀតថា សូម​បងប្អូន​បន្ត​រួបរួមសាមគ្គី​រាបអាន​ស្រឡាញ់គ្នា​ដើម្បី​ការពារ និង​អភិវឌ្ឍន៍​មាតុប្រទេស​នៃ​យើង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ហើយ​ថា គ្មាន​ជាតិ​សាសន៍​ដទៃ​ណា ស្រឡាញ់​យើង​ជាង​ជាង​ជាតិ​សាស្ត្រ​របស់​យើង​នោះទេ​។ ចំណែក​ប្អូនៗ​ក្មួយៗ​ដែលជា​ឪពុកម្តាយ​ទារក​ទារិការ​ទើប​កើត​សូម​ចេះ​ស្រឡាញ់គ្នា​និង​មើលថែ​ចៅៗ​របស់​សម្តេច​ក្រឡាហោម និង​លោកជំទាវ​ឲ្យ​បានល្អ​ដើម្បី​ក្លាយជា​សរស​ទ្រូង​ដ៍​រឹងមាំ​សម្រាប់​ជាតិ​នាពេល​អ​នាគ​ត់ ។

មូល​និ​ធី​សម្ដេច​ក្រឡាហោម​ស ខេង​ជួយ​ដល់​អ្នក​ព្រៃវែង​ទៀតហើយ​
មូល​និ​ធី​សម្ដេច​ក្រឡាហោម​ស ខេង​ជួយ​ដល់​អ្នក​ព្រៃវែង​ទៀតហើយ​

     សូម​បញ្ចា​ក់ថា រយ​:​ពេល​២​ថ្ងៃ​នៃ​ការនាំយក​មូលនិធិ ស ខេង ទៅ​ចែកជូន​ផ្ទាល់ដៃ​ប្រជាពលរដ្ឋ​ចំនួន​១៤៤ គ្រួសារ​សរុប​ថវិកា​ចំនួន (​ដប់​ប្រាំ​ពីរលាន​ប្រាំបួន​សែន​រៀល​) ១៧,៩០០,០០០ រៀល ដោយឡែក លោក ហួន ចន្ទ​កក្កដា និង​សហការី​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ប៉ូលីស ទើប​ទទួលមរណភាព​ដោយ​រោគា​ពា​ធិ៍ នៅ​ឃុំ​ស្តៅ​កោង និង​បាន​ចូល​បុណ្យសព​មួយ​គ្រួសារ​ទទួល​បា​បច្ច័យ​១០​ម៉ឺន​រៀល ម៉ី​២​កេស និង​គ្រួសារ​មួយទៀត​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទទួល​បាន​បច្ច័យ​១០​ម៉ឺន​រៀល អង្ករ​២០​គ​.​ក្រ​៕