ខេត្តស្វាយរៀង​រៀបចំ​​ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដា​បីសន្លឹក​៧៩​ទូក​មកពី​២៥​ខេត្ដ

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង បានរៀបចំ​ពិធីបុណ្យ​អ៊ុំ​ទូក តាម​ប្រពៃណីជាតិ ដូច​រៀងរាល់ឆ្នាំ​។ ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោកស្រី​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយមាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​កងរាជអាវុធហត្ថ​ទូទាំងប្រទេស ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ 

​លោកស្រី​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ដើម្បី​ចូលរួម អបអរសាទរ ព្រះ​រា​ពិធីបុណ្យ​អ៊ុំ​ទូក បណ្ដែត ប្រទីប និង​សំពះ​ព្រ​ខែ អកអំបុក ជា​បុណ្យ​ប្រពៃណីជាតិ របស់​ប្រជាជន​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល យូរលង់​មកហើយ និង​ជាការ​បង្ហាញ​នូវ ការ​សាមគ្គីភាព ដ៏​ល្អ​របស់​ប្រជាជន​កម្ពុជា នៅ​គ្រប់​មូលដ្ឋាន និង ក៏​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​កាន់ តែ​ច្បាស់ អំពី​សារៈសំខាន់ និង​អត្ថ​ប្រ​យោ​ជ​ន៏ នៃ​នយោបាយ​ធា​រាស្ដ្រ របស់ រាជរដ្ឋាភិបាល​កម្ពុជា​ផង ។ លោក​បន្តថា ពិធី​ប្រឡង​ប្រណាំងទូក​នេះ គឺ​មិន​គ្រាន់តែ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ថែមទាំង​បង្កលក្ខណៈ ដល់​ការ​ប្រណាំងទូក បង្កើន​បរិយាកាស​សម្បា​យ​រីករាយ​ជូន ដល់​បងប្អូន ប្រជាពលរដ្ឋ បាន​ទស្សនា​កម្សាន្ដ ដែល​តាំង​ពីមុនមក​ខេត្ដ​ស្វាយរៀង ពុំដែល​មានការ​ប្រណាំង​ទូក​តាម​ប្រពៃណី​នេះ​ទេ ទើ​តែ​សម័យ​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​គ​តិ្ដ​បណ្ឌិត​។ 

​លោកស្រី​ម៉ែន សំអន បាន​រំលឹកថា ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដារ​បីសន្លឹក នៅ​ខេត្ដ​ស្វាយរៀង​ឆ្នាំនេះ ពិតជា​ការបន្ដ​មរតក​របស់​លោកនាយ​ឧត្ដម​សេនី​យ៏​ហុក ឡងឌី អតីត អគ្គ​ស្នង ការ​នគរបាលជាតិ ដែល​បាន​ផ្ដូ​ច​ផ្ដើម​ឲ្យ​មានការ​ប្រណាំងទូក​នេះ​ឡើង ចាប់តាំងពី​ឆ្នាំ​២០០៨ (​លើក​ទី​១ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០០៨) ដោយមាន​ការជួយឧបត្ថម្ភ​គាំទ្រ ពី​សំណាក់​សប្បុរសជន នានា និង​ពី​ថ្នាក់​ដឹក នាំ​ក្នុង​ជួរ រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត ទើប​ឲ្យ​កើតមាន​នៅថ្ងៃនេះ​ឡើង​។ ចំណែក​លទ្ធផល​នៃ​ការ​ប្រ​គួ​ត​ទូក​ប្រពៃណី​អន្តរជាតិ​និង​គូ​ពិសេស ទូក​ឈ្មោះ  គ្រុឌ​មាស​តេ​ជោ​សែន​ជ័យ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​។ លេខ​២​ទូក​ឈ្មោះ តេ​ជោ​សែន​ជ័យ​បារមី​រស្មី​ឥសាន ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តរតនគិរី .​ចំណាត់ថ្នាក់​លេខ​៣ ទូក​ឈ្មោះ កំពង់ស្ពឺ​សែន​ជ័យ​បារមី​លោកយាយ​ម៉ៅ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចំណាត់ថ្នាក់​លេខ​១​ទទួលបាន ទឹកប្រាក់​ចំនួន ៥០​លាន​រៀល លេខ​២.​ទទួលបាន ៣០​លាន​រៀល និង​លេខ​៣.​ទទួលបាន​២០​លាន​រៀល​។​

​គួរ​បញ្ជាក់ថា ពិធី​ប្រណាំងទូក​ឆ្នាំនេះ មាន​ទូក​ខ្នាត​អន្តរជាតិ ចំនួន​៤២​ទូក និង​ទូក​ក្តា​បីសន្លឹក​ចំនួន ១១​ទូក មកពី​បណ្ដា​ខេត្ដ​នានា និង​ទូក​របស់​កងរាជអាវុធហត្ថ​មាន​ចំនួន​២៦​ទូក សរុប​ចំនួន​៧៩​ទូក​៕

ខេត្តស្វាយរៀង​រៀបចំ​​ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដា​បីសន្លឹក​៧៩​ទូក​មកពី​២៥​ខេត្ដ
ខេត្តស្វាយរៀង​រៀបចំ​​ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដា​បីសន្លឹក​៧៩​ទូក​មកពី​២៥​ខេត្ដ
ខេត្តស្វាយរៀង​រៀបចំ​​ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដា​បីសន្លឹក​៧៩​ទូក​មកពី​២៥​ខេត្ដ
ខេត្តស្វាយរៀង​រៀបចំ​​ពិធី​ប្រណាំងទូក​ខ្នាត​អន្ដរជាតិ និង​ទូក​ក្ដា​បីសន្លឹក​៧៩​ទូក​មកពី​២៥​ខេត្ដ