ក្លិប​២​នៅ​លីក​កំពូល​ជប៉ុន​ចាប់​អារម្មណ៍ Messi J របស់​ថៃ


ក្លិប​២​នៅ​លីក​កំពូល​ជប៉ុន​ចាប់​អារម្មណ៍ Messi J របស់​ថៃ

លោក Kongphop Songkrasin ដែល​ជា​ឪពុក និង​ក៏​ជា​តំណាង​របស់​កីឡាករ​វ័យ​ក្មេង​ថៃ Messi J ឬ​ឈ្មោះ​ពិត Chanatip Songkrasin បាន​អះអាង​ថា​មាន​ក្លិបធំ២ នៅ​ក្រប​ខណ្ឌ J-League 1 របស់​ជប៉ុន កំពុង​ទាក់​ទង​ដើម្បី​ចុះ​ហត្ថលេខាយក​កូនប្រុស​របស់​​លោក​ទៅ​លេង។

 

ក្លិប​២​នៅ​លីក​កំពូល​ជប៉ុន​ចាប់​អារម្មណ៍ Messi J របស់​ថៃ

 

ឆ្លើយ​តប​ទៅ​នឹង​កិច្ច​សម្ភាសន៍ ឪពុក​របស់​កីឡាករ​វ័យ២២ឆ្នាំ​ មាន​ប្រសាសន៍​ថា៖ “មាន​ភ្នាក់​ងារ​ក្លិប​២​មក​ពីជប៉ុន ដែល​ទាក់ទង​មក​ខ្ញុំ​ចង់​បាន Jay ទៅ​លេង​ឲ្យ​ពួកគេ។ យ៉ាង​ណា​ក៏ដោយ ខ្ញុំ​គោរព​ក្លិប BEC Tero ដែល Jay កំពុង​លេង​ឲ្យ​សព្វថ្ងៃ ដែល​កុងត្រា​របស់​គេមាន​សុពលភាព​ដល់​ឆ្នាំ ២០១៨ ឯណោះ៉។
ខ្ញុំ​គិត​ថា​ជប៉ុន​ចង់​បាន​កីឡាករ​របស់អាស៊ាន ព្រោះ​តែ​ដើម្បី​កសាង​កេរ្តិ៍​របស់​ពួកគេ​នៅ​អាស៊ី​ភាគ​អាគេ្នហ៍ ហើយ Jay ជា​កីឡាករ​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ស្រាប់​ក្នុង​តំបន់​ដែល​មាន​អ្នក​ចុច Follow នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើនលាន​នាក់”។

 

ទាក់​ទង​នឹង​ព័ត៌មាន​ខាងលើ​លោក Kongphop បាន​បដិសេធ​ប្រាប់​ឈ្មោះ​ក្រុម​ជប៉ុន​ទាំង២ តែ​គាត់​បង្ហើប​ថា ក្រុម​មួយ​ក្នុង​ចំណោម​នោះ គឺ​លេង​ទល់​នឹង Buriram នៅ​ពានរង្វាន់ AFC Champion League ហើយ ក្រុម​មួយ​ទៀត​គឺជា​ក្រុម​កំពូល​នៅ ក្រប​ខណ្ឌ J1។

 

Gamba Osaka គឺ​ជា​ក្រុម​ដែល​លេង​ទល់​នឹង Buriram នៅ AFC Champion League ឆ្នាំ២០១៥ ហើយ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វ​ផ្សាយ​ថៃ ក្រុម​ដែល​ចាប់​អារម្មណ៍ Chanatip Songkrasin មួយ​ទៀត​នោះ​គឺ​ Sagan Tosu៕

 

ចុចអាន៖ ថៃ​ក្ដោប​យក​ពាន​​ AFF Awards ស្ទើរ​ទាំង​អស់

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ footballchannel