ONE​ FC​ ធ្វើ​សន្និសីទ​ការ​ប្រកួត​នៅ​កម្ពុជា​ថ្ងៃ​ទី​៥​ ​វិច្ឆិកា​ អ្នក​កាសែត​ចូល​រួម​ដោយ​សេរី​


ONE​ FC​ ធ្វើ​សន្និសីទ​ការ​ប្រកួត​នៅ​កម្ពុជា​ថ្ងៃ​ទី​៥​ ​វិច្ឆិកា​ អ្នក​កាសែត​ចូល​រួម​ដោយ​សេរី​

ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ​ដ៏​ធំ​ប្រចាំ​អាស៊ី​គឺ​ ONE Championship នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​អន្តរជាតិ​ជា​លើក​ទី​២​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល។

 

ONE​ FC​ ធ្វើ​សន្និសីទ​ការ​ប្រកួត​នៅ​កម្ពុជា​ថ្ងៃ​ទី​៥​ ​វិច្ឆិកា​ អ្នក​កាសែត​ចូល​រួម​ដោយ​សេរី​លោក Loren (ឈរឆ្វេង) និង​អតីត​ជើងឯកMMA ពិភពលោក Rich Franklin (ឈរស្តាំ) ជិះ​ទូក​មុខ​វាំង

 

លោក​ Mak Loren ប្រធាន​ចាត់ការ​ទូទៅ​របស់​ ONE Championship និង​ក្រុម​ការ​ងារ​​បាន​មក​ដល់​ការិយាល័យ​របស់​ Sabay កាល​ពី​ព្រឹក​មិញ​នេះ​បាន​និយាយ​ថា​ ស្ថាប័ន​ប្រដាល់​ដ៏​ធំ​របស់​លោក​នឹង​បើក​ទំព័រ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ បន្ទាប់​ពី​ព្រឹត្តិការណ៍​គុន​ចម្រុះ​អន្តរជាតិ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៤​ទទួល​បាន​ជោគជ័យ។​

 

លោក​បន្ត​ថា ដើម្បី​ព្រឹត្តិការណ៍​នេះ​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​ ក្រុម​ការងារ​របស់​លោក​នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​ការ​ប្រកួត​លើក​ទី​២​នេះ​នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​​វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ក្នុង​សាល​ទី​១​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល។

 

សន្និសីទ​នេះ​ទទួល​ស្វាគមន៍​រាល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​ទាំង​អស់​ទាំង​អ្នក​មិន​បាន​អញ្ជើញ​ និង​មិន​បាន​អញ្ជើញ​ក៏​ចូល​រួម​បាន​ដោយ​សេរី។ អ្នក​សារព័ត៌មាន​នឹង​​ទទួល​ព័ត៌មាន​ពិសេស​ពី​ការ​ប្រកួត​ និង​ជួប​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​អាហារ​ថ្ងៃ​ត្រង​យ៉ាង​សប្បាយ​រីក​រាយ​ថែម​ទៀត៕

 

ONE​ FC​ ធ្វើ​សន្និសីទ​ការ​ប្រកួត​នៅ​កម្ពុជា​ថ្ងៃ​ទី​៥​ ​វិច្ឆិកា​ អ្នក​កាសែត​ចូល​រួម​ដោយ​សេរី​

លិខិត​អញ្ជើញ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​