​បឹងកេត​អង្គរ​យកឈ្នះ​ម្ចាស់ផ្ទះ​ឡាវ ២-០ ពាន់រង្វាន់ TOYOTA Mekong Club

កីឡា​៖ក្រុមបាល់ទាត់​បឹងកេត​អង្គរ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អនុតំបន់​ទន្លេមេគង្គ TOYOTA Mekong Club ឆ្នាំ​២០១៥ នេះ បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Lao Toyota FC ២-០ ដាច់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន Anouvong ។​

​គ្រាប់​ទី​១​របស់​បឹងកេត​ធ្វើបាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៤៤ បន្ទាប់​ដាក់បញ្ចូល​ជំនួយ​ខ្សែបម្រើ​កណ្តាល ឈុន សុធា​រ័ត្ន បញ្ចប់​តង់​ទី​១ បឹងកេត​អង្គរ​នាំមុខ​ម្ចាស់ផ្ទះ​១-០​។ ចូលដល់​តង់​ទី​២ ចាន់ វឌ្ឍនាកា បាន​បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​ទី​៨៨ បន្ទាប់ពី​ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម ហើយ​ញាក់​បាល់​ដាច់​ខ្សែការពារ និង​អ្នកចាំទី​របស់ Laos Toyota ដើម្បី​ទម្លាយ​សំណាញ់​ទី​យ៉ាង​ស្អាត​។ ចប់​ការប្រកួត​បឹងកេត​អង្គរ​បាន​យកឈ្នះ​ដោយ​លទ្ធផល ២-០​។​

​គួរ​បញ្ជាក់ថា ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​កាន់តែ​មានសង្ឃឹម​ច្រើន​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ជួប ក្រុម​ជើងឯក​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ខាងមុខនេះ បឹងកេត​អង្គរ ត្រូវ​ភ្ញៀវ​ជា​ក្រុម​ជើងឯក​មី​យ៉ាន់​ម៉ា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

​បឹងកេត​អង្គរ​យកឈ្នះ​ម្ចាស់ផ្ទះ​ឡាវ ២-០ ពាន់រង្វាន់ TOYOTA Mekong Club
​បឹងកេត​អង្គរ​យកឈ្នះ​ម្ចាស់ផ្ទះ​ឡាវ ២-០ ពាន់រង្វាន់ TOYOTA Mekong Club