​នី រតនា ឈ្នះ​ជ័យលាភី Cambodian Idol រដូវ​កាល​ទី​១

​សិល្បៈ​៖​ទីបំផុត​បេក្ខជន​មកពី​ខេត្តកំពង់ធំ នី រតនា បានឈ្នះ​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol ក្រោយ​ជម្រុះ​សល់​បេក្ខជន​បី​រូប គឺ សៅ ឧ​ត្ត​ម បេក្ខជន​មកពី​ខេត្តស្វាយរៀង ម៉ៅ ហា​ជី មក​ខេត្តបាត់ដំបង និង នី រតនា មកពី​ខេត្តកំពង់ធំ បន្ទាប់ពី​បកស្រាយ​បទ​ចម្រៀង​៤​ជុំ ស្មើនឹង​៤​បទ​រៀងខ្លួន​។​

​គួរ​បញ្ជាក់ថា ម្ចាស់​ជយលាភី នី រតនា ទទួលបាន​ប្រាក់រង្វាន់​ពី​កម្មវិធី ១០០​លាន​រៀល រង្វាន់​ពី​ម្ចាស់​ឧ​ត្ថ​ម្ភ​កម្មវិធី ខា​រ៉ា​បាវ ២៥០០​ដុល្លារ និង​ក្លាយជា​តារាចម្រៀង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ទៀតផង​។ ដោយឡែក បេក្ខជន​ពីររូប​ទៀត  សៅ ឧ​ត្ត​ម និង ម៉ៅ ហា​ជី​ទទួលបាន​ប្រាក់រង្វាន់​ពី​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​លោក អ៊ឹង សុង​ងួន​១០០០​ដុល្លារ​ក្នុង​ម្នាក់ និង​រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ខា​រ៉ា​បាវ ២០០០​ដុល្លារ​សហរដ្ឋអាមេរិក​៕

​នី រតនា ឈ្នះ​ជ័យលាភី Cambodian Idol រដូវ​កាល​ទី​១