Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព

Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព

Xperia C5 Ultra Dual គឺជាស្មាតហ្វូនត្រកូល C របស់ក្រុមហ៊ុន Sony ដែលបានរូបរាងយ៉ាងស្រស់ស្អាត ស្តើង ធ្វើឡើងពីលោហៈធាតុដែលធ្វើអោយវាមានភាពរឹងមាំ ប្រើប្រាស់ស៊ីមពីរ វាមានទំហំអេក្រង់ធំដល់ទៅ 6.0 អ៊ីង ជាប្រភេទ IPS LCD capacitive រួមជាមួយនឹងរីសូលូសិនធំ (1080 x 1920 pixels) អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ រស់រវើក យ៉ាងពេញភ្នែក ។ Xperia C5 Ultra Dual បានបំពាក់នូវកាមេរ៉ាទំហំប៉ុនគ្នាទាំងកាមេរ៉ាក្រោយ និងកាមេរ៉ាមុខ គឺមានទំហំធំ 13 មេកាភិចសែលដូចគ្នា អមជាមួយនឹង LED Flash ធំមួយគ្រាប់ដូចគ្នាដែរ ដែលអាចថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ កម្រិត 4K ម៉ត់ខៃ ព្រមទាំងមានទំហំដ៏ធំ មិនថាពេលថ្ងៃ ឬក៏ពេលយប់ ចំពោះមេម៉ូរីម៉ាស៊ីនវិញគឺមានទំហំ 16 ជីកាបៃ សំរាប់ផ្ទុឯកសារ ហើយអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 200 ជីកាបៃទៀត វាប្រើស៊ីភីយូប្រភេទ Octa-core 1.7 GHz Cortex-A53 ជាមួយនឹងរ៉េមទំហំ 2 ជីកាបៃ ដែលធ្វើអោយការដោនឡូតកម្មវិធី ហ្គេមធំៗ បានយ៉ាងលឿន ព្រមទាំងប្រើប្រាស់អ៊ីនធឺណេត លេងហ្គេមធំៗ បើកកម្មវិធីផ្សេងៗបានដោយរលូនផងដែរ ។ Xperia C5 Ultra Dual មានបីព៌ណសំរាប់ជ្រើសរើសគឺ ព៌ណស ព៌ណខ្មៅ និងព៌ណទឹកសណ្តែកស្រាល រីឯតម្លៃរបស់ស្មាតហ្វូននេះគឺប្រហែល 335 $ តែប៉ុណ្ណោះ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Sony Xperia C5 Ultra Dual ដែលមានដូចខាងក្រោម

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 6.0 inches (1080 x 1920 pixels)
  • បន្ទះឈីប : Mediatek MT6752
  • CPU : Octa-core 1.7 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
  • កាមេរ៉ាក្រោយ : 13 MP (4128 x 3096 pixels), autofocus, LED flash
  • កាមេរ៉ាមុខ : 13 MP, autofocus, LED flash; [email protected] video
  • ថាមពលថ្ម : Non-removable Li-Ion 2930 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.0 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : Black, White, Mint

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព

ចុះថ្ងៃទី 02 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង ១១:៣០ ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព
Xperia C5 Ultra Dual ស្មាតហ្វូនអេក្រង់ធំជាងគេរបស់ Sony ដែលពោពេញដោយសមត្ថភាព