គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

អាច​និយាយ​បាន​ថា​សុខភាព​ស្បែក​សុភាព​នារី​នៅ​រដូវ​នេះ ប្រឈម​នឹង​ការ​ប្រែប្រួល​មិន​ល្អ​ ខណៈ​ដែល​អាកាស​ធាតុ​ប្រែប្រួល ក្ដៅ​ក៏​ក្ដៅ ភ្លៀង​ក៏​ភ្លៀង ពិសេស​ចំ​ពេល​ចូល​រៀន​ឆ្នាំ​ថ្មី​តែ​ម្ដង​ ថែម​ទាំង​ជិត​ដល់​រដូវ​ធ្លាក់​ខ្យល់​ដែល​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត។ ការ​ជិះ​ក្រោម​កម្ដៅ​ថ្ងៃ រួម​ទាំង​ខ្យល់ ទៅ​រៀន​ ធ្វើ​ឲ្យ​ស្បែក​ស្រីៗ​កាន់​តែ​យ៉ាប់យ៉ឺន​ទៀត ខ្លោច​ខូច​ឡើង​ខ្មៅ ជាំ ហើយ​បែក​ស្រកា​ទៀត​។

 

ទំព័រ​សុខភាព និង​សម្រស់​របស់ Sabay ថ្ងៃ​នេះ សូម​បង្ហាញ​ពី​គន្លឹះ​ថែរក្សា​សុខភាព​ស្បែក​សម្រាប់​សុភាព​នារី​ដែល​មមាញឹក​នឹង​ការ​សិក្សា​ឆ្នាំ​ថ្មី​៖

 

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

 

១. ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ឡេ​ប្រភទ​ផ្តល់​សំណើម​

ជ្រើសរើស​ប្រភេទ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​អក្សរ​លើ​ប្រអប់​ថា SPF UVA UVB ។ អក្សរ​នេះ​សម្គាល់​ថា ឡេ​នោះ​ជា​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ បើ​គ្មាន​អក្សរ SPF ឡេ​នោះ​មិន​មែន​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ។ ឯ​ការ​ប្រើប្រាស់​វិញ គឺ​លាប​ឡេ​ក្រោយ​ងូត​ទឹក ១០ នាទី ព្រោះ​ពេល​នោះ​ស្បែក​មនុស្ស​រលាស់ ហើយ​ប្រើ​ឡេ​ទៅ នឹង​មាន​ប្រសិទ្ធភាព។ បើ​ទុក​យូរ ហើយ​ស្ងួត ទើប​លាប​ឡេ នោះ​ឡេ​នឹង​គ្មាន​ប្រសិទ្ធភាព​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ។ ម្យ៉ាង​ទៀត ក្រោយ​លាប​ឡេ ១៥-២០នាទី ទើប​អាច​ចេញ​ទៅ​រៀន ឬ​ចេញ​ក្រៅ។ ចៀសវាង លាប​ភ្លាម ចេញ​ក្រៅ​ភ្លែត!

 

ក្នុង​ករណី​ដែល​មាន​ធ្លាក់​ខ្យល់ ត្រូវ​ប្រើ​ឡេ​លាប​មុខ និង​ដង​ខ្លួន​ប្រភេទ Moisturizer ។ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​ធម្មតា សូម​ប្រើ​ឡេ​លាប​ការពារ​សំណើម​មួយ​ថ្ងៃ​ពីរ​ដង គឺ​ព្រឹក និង​ល្ងាច។ ករណី​អ្នក​មាន​ស្បែក​ស្ងួត​ខ្លាំង អ្នក​អាច​លាយ​ប្រេង Baby Oil ៧ ឬ ៨ តំណក់​ទៅ​ក្នុង​ដប​ឡេ​ ហើយ​លាប​ស្បែក​ក្នុង​រយៈពេល​ ៤ ម៉ោង​ម្ដង​។

 

២. ប្រើ​សំលៀកបំពាក់​ជិត​ៗ​ពាក់​ការពារ​ពី​ក្រៅ

គប្បី​ប្រើ​សំលៀកបំពាក់​ជិត​ការពារ​ពី​ក្រៅ​បន្ថែម​មួយ​ជាន់ ដែល​មាន​ពណ៌​ស ជា​ជាង​ពណ៌​ខ្មៅ​ ឬ​ពណ៌​ឆ្អឹក​ដែល​ស្រូប​កម្ដៅ​ថ្ងៃ​កាន់​តែ​ខ្លាំង។ ហេតុនេះ​ហើយ​ ទើប​គេ​ឃើញ​ស្រីៗ​ឥលូវ​និយម​ជិះ​ម៉ូតូ​ពាក់​អាវ​ក្រៅ​ការពារ​ស្បែក។ ការ​ស្លៀកពាក់​ជិតៗ​មិន​ត្រឹម​ការពារ​កម្តៅ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ប្រឆាំង​នឹង​អាកាសធាតុ​ត្រជាក់​ផង​ដែរ។

 

៣. បរិភោគ​បន្លែ ផ្លែឈើ និង​ទឹក

ស្បែក​ត្រូវ​ការ​សំណើម​ជានិច្ច ទើប​មិន​ងាយ​ខូច។ កម្តៅ​ថ្ងៃ​រួម​ទាំង​ខ្យល់​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ដូច្នេះ​អ្នក​គប្បី​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន និង​អាហារ​សុខភាព ដូចជា បន្លែ​បៃតង និង​ផ្លែឈើ​ជាដើម​។

 

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

 

៤. លំហាត់​ប្រាណ

ហាត់​ប្រាណ​ជា​ប្រចាំ ដើម្បី​ឲ្យ​ស្បែក​ចេញ​ញើស។ ញើស​គឺ​ជា​ជាតិ​ពុល។ កាលណា​ស្បែក​គ្មាន​ជាតិ​ពុល នោះ​វា​នឹង​មើល​ទៅ​ភ្លឺ​ថ្លា​តែ​ម្ដង​។

 

៥. ដំណេក

អ្នក​រវល់​ច្រើន មិន​ថា​រៀន​សូត្រ ឬ​ការងារ​ឡើយ គប្បី​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់។ គេង​មិន​គ្រប់​ ស្បែក​ឡើង​ស្លេក ជាំ ជា​ពិសេស​មុខ និង​រង្វង់​ភ្នែក​។

 

ផលិតផល ផន និង​វ៉ាសឺលីន ពិត​ជា​អាច​ជួយ​យុវតី​ដែល​រវល់​នឹង​ការ​សិក្សា​ ឲ្យ​អស់​កង្វល់​ពី​បញ្ហា​ស្បែក​ស្ងួត ជាំ​ខ្មៅ និង​បែក​ស្រកា ព្រោះ​វា​មាន​គុណភាព​ខ្ពស់ អាច​ផ្ដល់​សំណើម​ដល់​ស្បែក​ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ស​ស្អាត​ទៀត​ផង​។

 

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

 

ខែ​វិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប និង​ឱសថស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, BA Outlet របស់​ផន។ ទិញ​ក្រែម​លាប​មុខ Pond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន 400ml នឹង​ទទួល​បាន​កាបូប Makeup ផន, អាវយឺត, ឆ័ត្រ, កាបូប​យួរ, កន្សែងបង់ក។ លើស​ពី​នេះ ក៏​មាន​ការ​ទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទី​កន្លែង និង​ខែ​នីមួយៗ​៕

 

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​

 

គន្លឹះ​ថែរក្សា​ស្បែក​សម្រាប់​យុវតី​ដែល​មមាញឹក​នឹង​ការ​សិក្សា​