វិទ្យាល័យល្វា បានប្រារព្វពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៥-២០១៦

កំពង់ចាម ៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិទ្យាល័យល្វា បានប្រារព្វពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៥-២០១៦ ដោយមានការ ចូលរួមពីសិស្សានុសិស្សចំនួន ៩៨៥នាក់ លោកគ្រូអ្នកគ្រូចំនួន ៦៣នាក់ លោកគ្រូចូល និវត្តចំនួន ១នាក់ តំណាងមាតាបិតា សិស្សចំនួន៥០នាក់ ។

ក្រោយពីលោកនាយកសាលា បានធ្វើរបាយការណ៍ ស្វាគមន៍រួចមក លោក ទេព រាមមុនី អភិបាលនៃ គណៈ អភិបាល ស្រុកព្រៃឈរ បានអាននូវសារលិខិតសម្តេចអគ្គម ហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា  ថ្លែងក្នុងឱកាស បើកបវេសន កាលឆ្នាំសិក្សា ២០១៥-២០១៦ ជូនដល់គណៈអធិបតី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបីតាសិស្ស ដើម្បីបានស្តាប់ និងយល់ដឹងនូវខ្លឹមសារ ដ៌មាន អត្តន័យនេះ។

លោក ជ្រុន ថេរ៉ាវ៉ាត និងលោក ហេង ណន ជនបង្គោលយុវជនស្រុកព្រៃឈរ បានលើក ឡើងពីដំណើរ នៃការវិវត្តន៍ របស់កម្ពុជា ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលវិស័យហេដ្ឋា រចនាសម្ពន័រូបវន្ត និងធនធានមនុស្ស ដ៍មាន សក្តានុពល ត្រូវបានកំទេចស្ទើរគ្មានសល់ ។ ការសិក្សានៅពេលនោះ បានជួបប្រទះ នូវឧបសគ្គជាច្រើន ដូចជាខ្វះគ្រូ ខ្វះសាលា ខ្វះសម្ភារៈ និង អសន្តិសុខ ជាដើម ។ ចាប់ផ្តើមពីអ្នកចេះច្រើន  បង្រៀនអ្នកចេះតិច  អ្នកចេះតិចបង្រៀន អ្នកមិនចេះ  មួយថ្ងៃរៀន ៣ ពេល  រៀនក្រោមដើមឈើ បង្រៀនផង ការពារផងកសាងផង ។ នេះជាឱកាសមាសដែលប្អូនៗ ត្រូវចូលរួមខិតខំថែរក្សាឱ្យបាន មិនត្រូវឱ្យជនអគតិណាមួយ មកបំផ្លាញ បានឡើយ ។ បច្ចុប្បន្នសិស្សពុំពិបាកដើរ រកសាលា ទៀតទេ គឺរាជរដ្ឋាភិបាលបានរុញ សាលាឱ្យដល់ ក្បែរសិស្ស តែម្តង ជាក់ស្តែងវិទ្យាល័យល្វានេះ ត្រូវបានកសាង ពង្រីក ដល់ថ្នាក់វិទ្យាល័យ ដែលបង្កើតភាពនូវងាយស្រួល ដល់ប្អូនៗសំរាប់បន្តការសិក្សាមិនបាច់ទៅទីឆ្ងាយទេ ។ ដូចប្អូនៗបានដឹងហើយថា កំណែទម្រង់លើ វិស័យអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងន័យពង្រឹងគុណភាព អ្នកចេះទើបជាប់។ អ្នកជាប់និទ្ទេស ល្អត្រូវបានលើកទឹកចិត្ត! ដូច្នេះប្អូនៗត្រូវយកចិត្តទុកដាក់ខិតខំរៀន សូត្រឱ្យបានខ្លាំងក្លា ដើម្បីកិត្តិយសខ្លួនឯង កិត្តិយសគ្រួសារ កិត្តិយសសាលា ក៍ដូចជាកិត្តិយសរបស់ភូមិឃុំយើងដែរ ។

មិនយូទេឆ្នាំ២០១៥នឹងចប់ឆ្នាំ២០១៦នឹងចូលមកដល់ កម្ពុជានឹងសមាហរណ័កម្មសេដ្ឋកិច្ច ទៅក្នុងសហគមន៍ អាស៊ានការពង្រឹងគុណភាពលើវិស័យធនធានមនុស្សគឺជាកត្តាចាំបាច់មិនអាចខ្វះខាតបាន អាស្រ័យហេតុនេះ   បងសង្ឃឹមថាប្អូនៗនឹងខិតខំក្រេបជញ្ជក់យកនូវចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសយើងឱ្យកាន់តែរីក ចំរើន បន្តទៅមុខទៀត!ធ្វើខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ! ជាទំពាំងស្នងឫស្សី! ទាំងអស់គ្នាត្រូវ គោរព ច្បាប់ ចូលរួមអនុវត្តន៌គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខទាំងឡាយ ។

ក្នុងថ្ងៃនេះដែរ ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ក្រុមការងារយើងខ្ញុំ ក៌បាននាំមកនូវ អំណោយ អនុស្សាវរីយ៍ សៀវភៅ២ក្បាល ប៉ិច១ដើម និងខ្មៅដៃ១ដើម   សំរាប់ចែកជូនដល់សិស្សានុសិស្សទាំង ៩៨៥នាក់ និងថវិកា១ម៉ឺនរៀលសំរាប់លោកគ្រូអ្នកគ្រូចំនួន ៦៣នាក់ និងក្រម៉ា១ មាតាបីតាសិស្សទាំង៧០ផងដែរ ៕