កម្លាំង អ ហ បញ្ជូនជន​ សង្ស័យ​ ២នាក់ទៅតុលាការ ពីបទជួញដូរ​ គ្រឿងញៀន

បន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ បានបញ្ជូនជនសង្ស័យ ពីរនាក់ ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង១០យប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ទល់មុខ វិទ្យាល័យ ប៉ោយប៉ែត ក្នុងភូមិមិត្តភាព សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកជា ដា មេបញ្ជាការមូលដ្ឋានអ.ហ ក្រុងប៉ោយប៉ែត បានប្រាប់ថា បានចុះទៅដល់ចំណុចខាងលើ និងឈាន ទៅដល់ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ កំពុងជួញដូរគ្រឿងញៀនចំនួន២នាក់ និងដកហូតបាន ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ទឹកកក ចំនួន០៤កូនថង់តូច ស្មើនិងទម្ងន់១.៧ ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ប្រាក់ខ្មែរ១២០០០រៀល ការបូប១ ឧបកណ៍ជក់និងថង់ខ្ចប់គ្រឿង ញៀនមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ថាជនសង្ស័យទាំង២នាក់មានឈ្មោះ ១/ហុង វិសាល ភេទ ប្រុស អាយុ២៦ឆ្នាំ អ្នកជួញដូរគ្រឿង ញៀន ២/ឈ្មោះ លាន រតនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក បានបន្តថា តាមចំលើយសារភាពរបស់ឈ្មោះ ហុង វិសាល បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ចែកចាយគ្រឿង ញៀនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះប៉ូយ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត ចែកចាយបន្ត។

ដោយយោងតាមចំលើយសារភាព របស់ជនសង្ស័យ ទាំង២រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ជនសង្ស័យដើម្បី បញ្ជូនទៅតុលាការដាក់ទោស ទៅតាមផ្លូវច្បាប់ ៕

កម្លាំង អ ហ បញ្ជូនជន​ សង្ស័យ​ ២នាក់ទៅតុលាការ ពីបទជួញដូរ​ គ្រឿងញៀន

កម្លាំង អ ហ បញ្ជូនជន​ សង្ស័យ​ ២នាក់ទៅតុលាការ ពីបទជួញដូរ​ គ្រឿងញៀន