លោកឧកញ៉ា ឡាវ កាង ជាប់ឆ្នោត ជាប្រធានសភា ពាណិជ្ជកម្ម ខេត្តព្រះសីហនុ សំរាប់អាណត្តិថ្មី

ព្រះសីហនុ ៖ បន្ទាប់ពីបានធ្វើការ បោះឆ្នោតពេញ១ ថ្ងៃនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកឧកញ៉ា ឡាវ កាង ត្រូវបានអាជីវករ ពាណិជ្ជករ បោះឆ្នោតសំរេចជាប់ជាប្រធាន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ សំរាប់ អាណត្តិថ្មីនេះ ។ ដោយពិធីនេះមានការចូលរួមពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ  លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា ។

លោកឧកញ៉ា ឡាវ កាង បានឡើងធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្ត ព្រះសីហនុ សមាជិក សមាជិកា សភាពាណិជ្ជខេត្តព្រះសីហនុទាំងអស់ ដែលបានចំណាយពេលវេលា មកធ្វើការបោះឆ្នោតជូនរូបលោកបានដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាអាណត្តិថ្មីនេះ ។ ហើយក៏បាន ធ្វើការប្តេជ្ញាចិត្តថា សំរាប់អាណត្តិថ្មីនេះនឹងខិតខំប្រឹងប្រែងធ្វើឱ្យមានការរីកចំរើនក្នុងវិស័យដូចជាៈ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ជាដើម ។ ហើយជាពិសេសនិងខិតខំស្វែងរកដៃ គូរវិនិយោគទុនអោយ បានច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុអោយមានការរីកចំរើននាពេលអនាគត ។ ហើយជាពិសេស ខិតខំផ្សព្វផ្សាយព័ត៌មានវិនិយោគ ដល់បងប្អូនអាជីវករ ក្នុងខេត្តអោយបានជ្រាបតាមរយៈ Facebook Page និង website ជាដើម  ៕

លោកឧកញ៉ា ឡាវ កាង ជាប់ឆ្នោត ជាប្រធានសភា ពាណិជ្ជកម្ម ខេត្តព្រះសីហនុ សំរាប់អាណត្តិថ្មី

លោកឧកញ៉ា ឡាវ កាង ជាប់ឆ្នោត ជាប្រធានសភា ពាណិជ្ជកម្ម ខេត្តព្រះសីហនុ សំរាប់អាណត្តិថ្មី