ម៉ូតូ២គ្រឿង បើកបុកគ្នា របួសធ្ងន់ ស្រាល៤នាក់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលខណៈមានម៉ូតូ២គ្រឿងបានបើកបុកគ្នា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៨ និង១០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ៣៤-៣៥ ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមលោកព្រុំ.សំណាងអធិការរងស្រុកបានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-1220 បើកបរដោយឈ្មោះ ឌឹម.ឃ្លឹម អាយុ៤៩ឆ្នាំ រស់នៅស្រុកលើកដែក បានបើកប្រជែងជាមួយរថយន្តហើយជ្រុលចង្គូតទៅបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1FE-0606 បើកបរដោយឈ្មោះ អ៊ំ.ភារម្យ អាយុ២៥ឆ្នាំ រស់នៅខេត្ត ព្រៃវែង (របូសធ្ងន់)ធ្វើដំណើរបញ្ច្រាសទិសគ្នា។

លោកអធិការរង បន្តថា ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចុះទៅធ្វើការវាស់វែង ហើយបានបញ្ចូន ជនរង គ្រោះទៅមន្ទីរពេទ្យ ដោយឡែកម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋាន ស្រុកបន្តនិតិវិធី ៕