Page មាស សុខ សោភា មាន​​គេ​ Hack​ ចូល​បង្ហោះ​រូប​អាសអាភាស

Page មាស សុខ សោភា មាន​​គេ​ Hack​ ចូល​បង្ហោះ​រូប​អាសអាភាស

ម្សិល​​មិញ​នេះ Fecebook Page របស់​តារា​ចម្រៀង​ មាស សុខ សោភា ត្រូវ​បាន​ជន​អនាមិក Hack ​ចូល​ជា​ច្រើន​លើក ដោយ​បាន​បង្ហោះ​រូប​អាសអាភាស​នានា​ពេញ​ Page។

 

Page មាស សុខ សោភា មាន​​គេ​ Hack​ ចូល​បង្ហោះ​រូប​អាសអាភាស

 

ករណី​នេះ បាន​កើត​ឡើង កាល​ពី​ម៉ោង​ប្រមាណ​ជា​១១ថ្ងៃ ម្សិល​មិញ​នេះ  គ្រា​ដែល​តារា​ចម្រៀង​ម្នាក់​នេះ ចុះ​ច្រៀង​​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​នៅ​ក្នុង ទឹកដី កោះ​ស្ដេច ខេត្ត​កោះ​កុង នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី មាស សុខ សោភា ​រៀប​រាប់​ប្រាប់ Sabay តាម​ទូសព្ទ​មុន​នេះ។

 

តារា​ចម្រៀង​​ស្រី​ល្បី​ឈ្មោះ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ទទួល​ដំណឹង​នេះ បន្ទាប់​ពី Fans របស់​នាង ទូរសព្ទ​​​មក​ប្រាប់​ថា Page របស់​នាង មាន​គេ​​បង្ហោះ​អត្ថបទ អាសអាភាស ជា​ច្រើន​។

 

ដោយសារតែ​ក្នុង​ទឹក​ដី​កោះ​ស្ដេច ទូរសព្ទ មិន​សូវ​មាន​សេវា មាស សុខសោភា មិន​អាច​ធ្វើ​​អ្វី​បាន​ទាំង​អស់ នាង​បាន​ត្រឹម​តែ​ឲ្យ​​ក្រុម​ការងារ ដែល​​​ជា​អ្នក​ជួយ​កាន់ Page ជួយ​ប៉ុណ្ណោះ។ តារា​ចម្រៀង​ម្នាក់​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ពេល​​បញ្ចប់​ការ​ច្រៀង​ភ្លាម នាង​បាន​មក​ស្នាក់​នៅ​ទី​រួម​ខេត្ត ទូសព្ទ​មាន​សេវា អាច​បើក Facebook ​បាន ហើយ​បន្ទាប់​មក​ នាង​ក៏​បាន​សរសេរ​ជូន​ដំណឹង​ដល់ Fans របស់​នាង ក៏​ដូច​ជា​ទស្សនិកជន​បាន​​ដឹង​ពី​​អនាមិក​​ដែល​ចូល Hack Page នាង។

 

Page មាស សុខ សោភា មាន​​គេ​ Hack​ ចូល​បង្ហោះ​រូប​អាសអាភាស

 

Page មាស សុខ សោភា មាន​​គេ​ Hack​ ចូល​បង្ហោះ​រូប​អាសអាភាស

 

មក​ទល់​ម៉ោង​នេះ Page Meas Soksophea  ដែល​មាន​ចំនួន​អ្នក​គាំទ្រ​រហូត​ដល់​ទៅ 1,898,538 នោះ បាន​ដំណើរ​ការ​វិញ​ហើយ។ បច្ចុប្បន្ន​​នាង និង​ក្រុម​ការ​ងារ​កំពុង​តែ​ត្រួត​ពនិត្យ​ឡើង​វិញ ពី​ជន​អនាមិក​ដែល​​ចូល Hack ក្នុង Page នេះ ។ ចំពោះ​ចំណាត់​ការ​​​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ដល់​ជន​អនាមិក​ដែល​ចូល Hack នេះ នៅ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ទេ។

 

តាម​ការ​លើក​ឡើងរបស់ មាស សុខសោភា Page របស់​នាង មិន​ធ្លាប់​ត្រូវ​បាន គេ​ចូល Hack ​ឡើយ ប៉ុន្តែ​ថា កន្លង​មក​ធ្លាប់​មាន​អ្នក​ផ្ញើ​សារ​មក​ប្រាប់​ថា ឲ្យ​ប្រយ័ត្ន​ជា​ច្រើន​លើក​មក​ហើយ៕

 

អត្ថបទ៖ ខុត សីហា