ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

ក្នុង​កម្មវិធី​​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​​ការ​តាំង​ពិពណ៌​ SCG Innovative Exposition ២០១៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​អគារ​ SCG Experience ​នា​ទីក្រុង​បាងកក ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា​នេះ​ ក្រុមហ៊ុន​ស៊ីម៉ង់ត៍​​​ SCG ​បាន​ធ្វើ​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា ​ក៏​ដូច​ជា​​ការ​បង្កើត​​ថ្មី​ៗ​ជា​ច្រើន​របស់​ក្រុមហ៊ុន។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

 

បច្ចេកវិទ្យា​និង​ការបង្កើត​ថ្មី​​ដែល​​ក្រុមហ៊ុន​ SCG បាន​បង្ហាញ​រួម​មាន​​ បច្ចេកវិទ្យា​ 3D Printing, Unit Living Pods, Medical For Life, Eco Inno Factory និង​ Everyday Convenience ជា​ដើម។ សម្រាប់​បច្ចេកវិទ្យា​ 3D Printing គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​សម្រាប់​សាង​សង់​អគារ​ រួម​ទាំង​គេហដ្ឋាន ​ដោយ​វា​អាច​កាត់​បន្ថយ​ចំណាយ​ច្រើន​ជាង​ការ​សាង​សង់​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ និង​អាច​កាត់​បន្ថយ​ឧប្បត្តិហេតុ​ដែល​កើត​មាន​ខណៈ​ពេល​សាង​សង់។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

 គំរូ​ផលិតផល​ដែល​ផលិត​ចេញ​ពី​ 3D Printing

 

ចំពោះ​ Unit Living Pods គឺ​ជា​ផ្ទះ​ដែល​សាង​សង់​ឡើង​ជា​ផ្នែកៗ​ដែល​​មាន​ជា​​បន្ទប់​គេង​ ​ផ្ទះ​បាយ​ បន្ទប់​ទឹក​ និង​បន្ទប់​ទទួល​ភ្ញៀវ​ដោយ​បែង​ចែក​ដាច់​ពី​គ្នា​។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

គំរូ​ Unit Living Pods

 

Medical For Life គឺ​មាន​​ជា​គ្រឿង​បរិក្ខា​​​ពេទ្យ​​ទំនើប​ៗដែល​​អ្នក​អាច​មិន​នឹក​ស្មាន​ដល់​  មាន​​ដូច​ជា​ឧបករណ៍​ Poly-Cast, Dental Plaster និង​ Oxygen Mask and Accessory ជា​ដើម។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

 បន្ទប់​ Medical For Life

 

ចំណែក​ឯ Eco Inno Factory វិញ​គឺ​ជា​រោងចក្រ​ផលិត​​​ពិសេស​ម្យ៉ាង​ដែល​​អាច​ជួយ​ថែរក្សា​បរិស្ថាន​បាន​មិន​ដូច​ជា​រោងចក្រ​ផលិត​ធម្មតា​​​ និង​​មិន​មាន​ផល​​គ្រោះ​ថ្នាក់​អ្វី​ក្នុង​ដំណើរ​ការ​ផលិត​នោះ​ឡើយ​ ដោយ​រោងចក្រ​នេះ​អាច​ផលិត​នូវ​ផលិតផល​ពិសេសៗ​ជា​ច្រើន​ផង​ដែរ។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

គំរូ​រោងចក្រ​ Eco Inno Factory

 

Everyday Convenience គឺ​ជា​បច្ចេកវិទ្យា​ទាំង​ឡាយ​ដែល​គេ​បាន​បំពាក់​នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ ​​ដោយ​​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទិញ​ឥវ៉ាន់​ដល់​​​អតិថិជន​ទាំង​ឡាយ រួម​ទាំង​ជួយ​សម្រួល​​ដល់​ការ​គ្រប់​គ្រង​ហាង​លក់​ទំនិញ​​​ផង​ដែរ។ បច្ចេកវិទ្យា​ដែល​បាន​បំពាក់​នៅ​ក្នុង​ហាង​នេះ​មាន​ដូច​ជា​ Automatic Stock Counting System, Printed RFID Paper Label និង​ ផលិតផល​ EazySteam ជា​ដើម។ EazySteam ​គឺ​ជា​ផលិតផល​ពិសេស​មួយ​ដែល​អាច​ធ្វើ​ការ​កម្ដៅ​នៅ​ក្នុង​ Microwave ដោយ​មិន​ចាំ​បាច់​ហែក​កញ្ចប់​ផលិតផល​ចេញ​ឡើយ។

 

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

 ហាង​លក់​ទំនិញ​​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប

 

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​បច្ចេកវិទ្យា​ទាំង​នេះ​ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​តាំង​បង្ហាញ​ពី​បច្ចេកវិទ្យា​ដទៃ​ជា​ច្រើន​ទៀត​ក្នុង​កម្មវិធី​ SCG Innovative Exposition ២០១៥​ នេះ​​ ដែល​ភាគ​ច្រើន​គឺ​ផ្ដោត​ទៅ​លើ​ការ​ថែទាំ​មនុស្ស​ចាស់​ជរា​ដែល​ហៅ​ថា​​ Elder Care និង​ការ​ថែរក្សា​បរិស្ថាន៕

 

 

ដោយ៖ ហៃ​ សុខ​ហេង

​​​​​​​​​​​​​​​

នាំមកជូនដោយ

ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​