ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្ដារចុច​ឆ្លាតវៃ​ (Khmer Smart Keyboard) បាន​ប្រារព្ធ​ពិធី​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៣០ ខែ តុលា សប្ដាហ៍​មុន​យ៉ាង​សប្បាយ​រីករាយ​ នៅ​អគារ​ Development Innovation ដោយ​មាន​អ្នក​គាំ​ទ្រ​ចូល​រួម​​យ៉ាង​ច្រើន​កុះករ។

លោក​ គ្រុយ វណ្ណា ដែល​ជា​ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ​បាន​ថ្លែង​អំណរគុណ​ដល់​ សូភើ​ហ្វេន​ (Super Fan) ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​យ៉ាង​ច្រើន​ ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​និង​សប្បាយ​រីក​រាយ​បំផុត។

ក្នុង​កម្មវិធី​គម្រប់​ខួប​មួយ​ឆ្នាំ ​ក្រៅ​ពី​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​​ពី​​សំណាក់​លោក​គ្រុយ វណ្ណា ក៏​មាន​ការ​ប្រកួត​ការ​វាយ​អក្សរ​បាន​លឿន​ជាង​គេ ការ​បង្ហាញ​​រូបភាព​ស្អាត​ខេត្តក្រុង​នៅ​ប្រទេស​​កម្ពុជា​ដោយ​ក្រុម Cambodia on the line​ ការ​លេង​​ហ្គេមកម្សាន្ត​ផ្សេងៗ​រួម​ទាំង​មាន​ការ​រាំ​ច្រៀង ដែល​ធ្វើ​ឲ្យ​បរិយាកាស​កម្មវិធី​ប្រកប​ដោយ​ភាព​រីករាយ​និង​សំណើច​ក្អាកក្អាយ។

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្តារចុច​ឆ្លាត​វៃ​ជប់លៀង​គម្រប់​ខួប​១ ឆ្នាំ​មាន​អ្នក​ចូលរួម​កកកុញ

ក្ដារ​ចុច​ឆ្លាត​វៃ​របស់​ក្រុម​លោក​គ្រុយ វណ្ណា​បាន​អភិវឌ្ឍ​បាន​ពីរ​ជំនាន់​សម្រាប់​ប្រើ​នៅ​លើ Android និង iOS។ ការ​អភិវឌ្ឍ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កាន់​តែ​ប្រសើរ​ឡើង​ដូចជា​ជំនាន់​ថ្មី​បាន​ភ្ជាប់​ជាមួយ​វចនានុក្រម​សម្រាប់​ទស្សន៍ទាយ​ពាក្យ អាច​ប្ដូរ​ពណ៌​ក្ដារចុច​បាន​ទៀត​ផង​ ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ និង​ប្រើប្រាស់​កាន់​តែ​លឿន​ជាង​មុន។

អត្ថបទ៖ រក្សា

នាំមកជូនដោយ