​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប៉ុក សា​លុយ​

បន្ទាយមានជ័យ: នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិ​ញ្ញា​ក្ខ​ន្ធ ដល់​សព​លោក​ប៉ុល សា​លុយ សមាជិក​ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ដែល​ទទួលមរណភាព កាលពី ពេល​កន្លងទៅ​។

​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​គេហដ្ឋាន​នៃ​សព នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​    ​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ តំណាង​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​សព លោក​ប៉ុល សា​លុយ ដោយ​លោក​ចាត់ទុកថា ការបាត់​បង់ជីវិត​នេះ គឺជា​ការបាត់បង់ ធនធានមនុស្ស ដ៏​មាន​សារៈ​សំ ខាន់​មួយរូប​។
​    ​
​សូមបញ្ជាក់ថា លោក​ប៉ុល សា​លុយ បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ៥:៤០ ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ​៦៣​ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង នៅឯ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ នៅ​គេហដ្ឋាន ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​ថវិកា ចំនួន​៤​លាន​រៀល ដែល​ការឧបត្ថម្ភ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ជូន​ដល់​គ្រួសារ​សព ផងដែរ​។​
​    ​
​លោក​ប៉ុល សា​លុយ បច្ចុប្បន្ន ជា​សមាជិក​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្ស​ប្រជាជន ខេត្តបន្ទាយមានជ័យ​៕V/S

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប៉ុក សា​លុយ​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប៉ុក សា​លុយ​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប៉ុក សា​លុយ​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប៉ុក សា​លុយ​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធសព​លោក​ប៉ុក សា​លុយ​(រូបៈសុភារ៉ា)