ប្រណាំងកង់រកថវិកាជួយដល់កុមារកំព្រា

ភ្នំពេញ:     ​ភ្នំពេញ​:​ក្រុមហ៊ុន​URBAN Architech និង ហាង​កង់​ហោះ​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​មួយ​ដើម្បី​ស្វែង​រក​ មូលនិធិ​ជួយ​ដល់​ដល់​កុមារកំព្រា​ដែល​កំពុង​ជួប​ការលំបាក ។​

​    ​លោក​អេង វិ​ន​បូ​ដែលជា​មន្ត្រី​របស់ URNAN Architech បាន​និយាយថា​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​នឹងធ្វើ​នៅ​ថ្ងៃទី​១៥​វិច្ឆិកា​ដែល​ ការប្រណាំង​ចែកចេញជា ៣​ប្រភេទ​គឺ​ការប្រណាំង​ជា​ក្រុម​ដែល​មួយក្រុមៗ​មាន​សមាជិក ៤ រូប ការ​ប្រណាំង​តាមរបៀប VIP សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើង និង ការ​ប្ណាំ​ង​សម្រាប់​កុមារ ។​

​    ​សម្រាប់​ការចូលរួម​ប្រកួត​មនុស្ស​ធម្មតា​គឺ​ត្រូវ​បង់​សិទ្ធិ​ប្រកួត​ ចំនួន ៥​ដុល្លារ តែ​សម្រាប់ VIP បង់​១៥​ដុល្លារ​ដែល​លុយ​បង់​សិទ្ធ​ប្រកួត​នេះ​គេ​បានទទួល​វិញ​នូវ​ អាហារសម្រន់ និង អាវ សល់​ពី​នោះ​គឺ​ប្រើ​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា ។​

​     ​ការ​ប្រ​ណ់ង​គឺ​ចាប់​ចេញដំណើរ​ពី​កោះ​ពេជ្រ​ទៅ​កំពង់ចម្លង​កោះដាច់​ដែល​ នេះ​ជាការ​ជិះ​កំសាន្ដ​សិន​តែប៉ុណ្ណោះ​តែ​បន្ទាប់ពី​ឆ្លង​ដល់​កោះដាច់​នោះ​ ការប្រណាំង​នឹង​ចាប់ផ្ដើម ។​

​    ​ចំពោះ​ចម្ងាយ​ប្រណាំង​សម្រាប់​ការប្រណាំង​ជា​ក្រុម​ដែលមាន​គ្នា ៤​នាក់​ក្នុង​មួយក្រុម​នោះ​ពួកគេ​ត្រូវ​ជិះ​កង់​ក្នុង​ម្នាក់​ចម្ងាយ​៦​ គីឡូម៉ែត្រ គឺ​មួយក្រុម​ត្រូវ​ជិះ​២៤​គីឡូម៉ែត្រ ។ ចំពោះ​វ័យចាស់ និង កុមារ​នៅ​មិនទាន់​គិតថា​ត្រូវ​ប្រណាំង​ចម្ងាយ​ប៉ុន្មាន​នោះទេ ។​
​    ​