​ឪពុកមា កាប់​ក្មួយបង្កើត​ស្លាប់​ភ្លាមៗ ដោយសារ​ទាស់​ពាក្យសម្តី​គ្នា​

កណ្តាល: បុរស​ជា​ឪពុកមា​ម្នាក់ បាន​ទាញ​កាំបិត​កាប់​ក្មួយបង្កើត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១១:៣០ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ុន ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ត្រូវ​ឪពុកមា​ជា​ជនសង្ស័យ​ឈ្មោះ ប៉ុន ពន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បាន​ឈ្លោះប្រកែក​គ្នា ដោយសារ​ទាស់​ពាក្យសម្តី ស្រាប់តែ​ឈ្មោះ​ប៉ុន ពន ត្រូវជា​ពូ បាន​វាយ​ក្មួយ​ត្រូវ​មុខ​។ ភ្លាមៗ​នោះ ក្មួយ​ក៏បានរ​ត់ទៅ​ឲ្យ​ជីតា​ឈ្មោះ ប៉ាត់ ប៉ុន ជួយ​ដែល​គាត់​កំពុងតែ​បិត​ឫស្សី​ធ្វើ​ឈ្នាង​លក់​។ ខណៈពេល​នោះ ជនសង្ស័យ បាន​ដេញតាម ហើយ​បាន​ឆក់យក​កាំបិត​ពី​លោកតា ប៉ុន ពន កាប់​ទៅលើ​ក្មួយ​ឈ្មោះ ប៉ុន ពេជ្រ ចំនួន​៣​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ជនសង្ស័យ បាន​រត់គេចខ្លួន​។ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច ធ្វើ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​បាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V