គ.ជ.ប ចាប់​​ផ្ដើម​​ចុះ​​ឈ្មោះ​​បោះ​​ឆ្នោត​​ក្រុម​​ប្រឹ​ក្សា​​ឃុំ-សង្កាត់​​សាក​ល្បង​​តាម​​ប្រ​ព័ន្ធ​​កុំ​ព្យូទ័រ​

ភ្នំពេញ៖ មន្ត្រី​​ជាន់​​ខ្ពស់​រ​បស់​​គណៈ​កម្មា​ធិ​ការ​​ជា​តិ​​រៀប​ចំ​​ការ​​បោះ​​ឆ្នោត ឲ្យ​​ដឹង​​ថា គ.ជ.ប ចុះ​​ឈ្មោះ​​សាក​ល្បង​​ជា​​លើក​​ដំ​បូង​​របស់​​ខ្លួន​​តាម​​ប្រ​ព័ន្ធ​​កុំ​ព្យូ​ទ័រ សម្រាប់​​ការ​​បោះ​​ឆ្នោត​​ក្រុម​​ប្រឹ​ក្សា​​ឃុំ-​សង្កាត់​​រយៈ​ពេល ១៥​​ថ្ងៃ ដោយ​​គិត​ចាប់​​ពី​​ថ្ងៃ​​ទី ​១ វិច្ឆិកា នេះ​​​ត​​ទៅ ។ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ថា បញ្ជី​ឈ្មោះ​សាកល្បង​នេះ​នឹង​ក្លាយ​ជា​ទិន្នន័យ​ដ៏​សុក្រឹត​មួយ ដែល​ពុំ​អាច​មាន​អ្នក​ណា​លួច​កែ ឬ​បន្លំ​បាន ជាពិសេស​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​នេះ វា​នឹង​កាត់​បន្ថយ​បាន​នូវ​ភាព​ចម្រូងចម្រាស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។ មន្ត្រី គ.ជ.ប និយាយ​ថា ការ​ចុះ​ឈ្មោះ​សាកល្បង​ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ នឹង​រៀបចំ​ឡើង​នៅ​ទូទាំង ២៥​រាជធានី-ក្រុង ដែល​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ទើប​បិទ​បញ្ចប់។ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា ប្រព័ន្ធ​បោះ​ឆ្នោត​លើក​នេះ គឺ​អាច​ធានា​បាន​នូវ​សុក្រឹតភាព​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ។ លោក​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប គឺ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​អាណត្តិ​នេះ វា​នឹង​លុប​បំបាត់​បាន​ឈ្មោះ​ស្ទួន និង​អ្នក​លួច​បោះ​ជំនួស​ជាដើម ដែល​បញ្ហា​នេះ​បាន​បង្ក​ផល​ពិបាក ៤​អាណត្តិ​មក​ហើយ។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​ពី​ខែ​មីនា ឆ្នាំ​២០១៦ ត​ទៅ។ ចំណែក​ការ​ចុះ​ឈ្មោះ​សាកល្បង​ដែល​មាន​រយៈពេល ១៥​ថ្ងៃ​នេះ នឹង​មិន​បម្រើ​ឲ្យ​ការ​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​ទេ […]