សេដ្ឋកិច្ច​ក្រុង​ហូ​ជី​មិ​ញ​កើនឡើង​9,5​ទៅ​10%​ក្នុង​រយៈពេល​10​ខែ​ឆ្នាំ​2015

ប្រទេស​វៀតណាម ៖ យោង​តាម​របាយការណ៍​ចេញផ្សាយ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ពលរដ្ឋ ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឱ្យ​ដឹង​ថា អត្រា​កើនឡើង​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់​ក្រុង​ហូ​ជី​មិ​ញ សម្រាប់​រយៈពេល​១០​ខែ​ក្នុងឆ្នាំនេះ បាន​កើនឡើង​នៅ​ចន្លោះ​៩,៥% និង​១០% ។

អំឡុង​ពេល​នោះ គេ​មើលឃើញ​ថា ទីក្រុង​ហូ​ជី​មិ​ញ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​លក់រាយ​សរុប ចំណូល​សេវា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ និង​ការ​លើកកម្ពស់​ការ​វិនិយោគ ។ ស​ន្ទ​ស្សន៍​តម្លៃ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ។ យោង​តាម​របាយការណ៍​ឱ្យ​ដឹង​ថា ផលិតកម្ម​ឧស្សាហកម្ម​របស់​ទីក្រុង​បាន​បន្ត​ចំណាយ ជា​ពិសេស​ក្នុង​ការ​ផលិត ។

ការ​ទូទាត់​ប្រាក់​ពន្ធ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​មាន​ចំនួន​ស្ទើរតែ​២២៦​ពាន់​ពាន់​លាន​ដុ​ង ស្មើនឹង​១០​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​៤,២៨% ស្មើនឹង​៨៤,៩៦% នៃ​គោលដៅ​របស់​ខ្លួន ។

លោក ស៊ូ ង៉ុ​ក​អា​ញ់ អគ្គនាយករង​នៃ​នាយកដ្ឋាន​ផែនការ និង​វិនិយោគ​ក្រុង​ហូ​ជី​មិ​ញ មាន​ប្រសាសន៍​ថា ៖ «​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​២០១៥ ក្រុង​ហូ​ជី​មិ​ញ​ទទួល​បាន​ពី​ការ​លក់រាយ​សរុប​ជាង​៥០៥​ពាន់​ពាន់​លាន​ដុល្លារ ស្មើនឹង​២២,៤​ពាន់​លាន​ដុល្លារ កើនឡើង​ត្រឹម​១០,៦% ធៀប​នឹង​ឆ្នាំ​២០១៤ ។ ចំណូល​ពី​ការ​នាំ​ចេញ និង​នាំ​ចូល​មាន​ចំនួន​២៥,៤៦​ពាន់​លាន​ដុល្លារ និង​ស​ន្ទ​ស្សន៍​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ចំនួន​៧,៤%​។ ក្រុង​ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៣,៦​លាន​នាក់ កើនឡើង​ត្រឹម​៤,៦% កាលពី​ឆ្នាំ​មុន​» ។

ការ​ចុះបញ្ជី​បង្កើត​អាជីវកម្ម​ថ្មី​បាន​កើនឡើង​ជាង​៣០% ក្នុង​លក្ខខណ្ឌ​ចំនួន​ក្រុមហ៊ុន​ថ្មី និង​ជាង​៤០% ដើមទុន​ដែល​បាន​ចុះបញ្ជី ។ ក្នុង​ចំណោម​ដើមទុន​ចុះបញ្ជី គឺជា​មុខ​ជំនួញ​ថ្មី​បម្រើ​ក្នុង​សេវាកម្ម​វិស័យ​សំណង់ និង​ឧស្សាហកម្ម​។ អាជ្ញាធរ​ក្រុង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ថ្មី​ចំនួន​៤៦៤​គម្រោង កើនឡើង​៣៩,៨% ធៀប​ឆ្នាំ​២០១៤ រួម​មាន​ដើមទុន​ចុះ​ប​ញ្ចី​សរុប​២,៤៣​ពាន់​លាន​ដុល្លារ ។

ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ លោក លី ហ័​ង​ឃ្វ័ន ប្រធាន​គណៈកម្មាធិការ​ពលរដ្ឋ​ក្រុង​ហូ​ជី​មិ​ញ បាន​ស្នើ​ឱ្យ​ភ្នាក់ងារ​ក្រុង និង​នាយកដ្ឋាន​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម ដោយ​លោក​មាន​ប្រសាសន៍​ថា ៖ «​ក្រុងមាន​គម្រោង​រឹត​បន្តឹង​ការ​ចំណាយ​លើ​ការ​វិនិយោគសាធារណៈ​នៅ​ឆ្នាំ​ក្រោយ​» ៕