វាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី​នៅ​ស៊ី​រី​ស្លាប់ និង​របួស​ក្រុម​IS​ជិត​១០០​នាក់​

តួ​ក​គី​៖​មន្ត្រីជាន់ខ្ពស់​របស់​តួ​ក​គី​បាន​ថ្លែងថា ក្រុម​រដ្ឋ​អ៊ីស្លាម​IS ក្នុងប្រទេស​ស៊ី​រី​ជាង​៥០​នាក់​បាន​ស្លាប់ និង​ប្រហែល​៣០​នាក់រងរបួស ​បន្ទាប់ពី​ការវាយប្រហារ​ពី​កងទ័ពអាកាស​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ទី​៣១​តុលា ។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

​មន្ត្រី​ដដែល​បញ្ជាក់ថា យន្តហោះ​តួ​ក​គី​បាន​ទម្លាក់​គ្រាប់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី រី មុនពេល​តួ​រក​គី​រៀបចំ​ការបោះឆ្នោត​សភា​ដែល​ប្រព្រឹត្ត ។ យន្តហោះ​តួ​ក​គី​ប្រភេទ​F-16​ចំនួន​៦​គ្រឿង បាន​ចេញពី​មូលដ្ឋាន​ភាគខាងត្បូង​ប្រទេស​ខ្លួន នឹង​ចាប់ផ្តើម​ទម្លាក់​គ្រាប់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​អស់​ជាច្រើន​ម៉ោង​។​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ក្រៅពី​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ វា​ក៏បាន​បំផ្លាញ​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ចំនួន​៨​កន្លែង ស្ថិតនៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ រវាង​ព្រំដែន​ប្រទេស​ស៊ី​រី និង​តួ​ក​គី​។ ទន្ទឹម​នោះ​តួ​ក​គី​ក៏បាន​ប្តេជ្ញា​ថា នឹងមាន​តួនាទី​កាន់តែ​សកម្ម​ជាង​មុន ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​តាំងពី​អំឡុង​ខែកក្កដា​៕

វាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី​នៅ​ស៊ី​រី​ស្លាប់ និង​របួស​ក្រុម​IS​ជិត​១០០​នាក់​