ក្មេងស្រី ១០ ឆ្នាំ ខូច​សម្រស់​គ្មាន​សល់ រស់នៅ​ពឹង​ជំនួយ​

Sanofi

វេ​ប​សាយ ដេលី មែ​ល របស់​អង់គ្លេស​បាន​ចុះផ្សាយ​ពី​ជីវិត​ក្មេងស្រី​អាយុ ១០ ឆ្នាំ ជនជាតិ វៀតណាម ដែលមាន​មុខមាត់​គួរឱ្យខ្លាច និង ខ្វាក់ភ្នែក​ម្ខាង​ទៀត បន្ទាប់ពី​នាង​ត្រូវ​រងគ្រោះថ្នាក់​ដោយសារ​ទឹក​អាស៊ីដ​កាលពី​អាយុ ៤ ឆ្នាំ មកម្ល៉េះ​។ ដោយសារតែ​គ្រួសារ​របស់​នាង​ក្រ​ពេក ដូចនេះ​មិន​អាចយ​កនាង​ទៅ​រក្សា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្រាន់បើ​ឡើយ ថែមទាំង​ការរស់នៅ​គ្មាន​អនាម័យ បានធ្វើឱ្យ​ជំងឺ​នាង​មិនបាន​ប្រសើរឡើង​ឡើយ​។​


​សំណាងល្អ មាន​អ្នកទេសចរ​ពី​ក្រៅប្រទេស​បានឃើញ​រូបនាង ក៏​ទទួល​នាង​ទៅ​ចិញ្ចឹម និង ទទួល​ការព្យាបាល​នៅ​ប្រទេស​អង់គ្លេស តែ​គ្រួសារ​ដែល​ជួយ​នាង​ក៏​មិនមែនជា​អ្នកមាន​ប៉ុន្មាន​ដែរ គាត់​បានធ្វើ​កម្មវិធី​ប្រមូល​ជំនួយ​ដែលមាន​ឈ្មោះថា « Facing The World » ដើម្បី​មើលថែរក្សា​ក្មេងស្រី​ម្នាក់នេះ​។​
​ទោះជា​ពេលនេះ នាង​បានទទួល​ការចិញ្ចឹម និង មើលថែរក្សា​ក៏ដោយ គឺ​បានត្រឹមតែ​ជួយ​ឱ្យ​នាង​មានជីវិត​រស់នៅ​នឹង​គេ រីឯ​រូបរាង​របស់​នាង​គឺ​មិនអាច​កែប្រែ​អ្វី​បានឡើយ រួមទាំង​ភ្នែក​ដែល​ពិបាក​ក៏​មិនអាច​ព្យាបាល​ឱ្យ​ជា​ដូចដើម​បានឡើយ​៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)

Related