ឡុង សុភី និង ហ៊ឹម សេរី ឈ្នះថៃ គ្រាដែល ពេជ្រ ម្ទេសខ្មាំង បានត្រឹមស្មើនៅលើសង្វៀន SEA-TV

ភ្នំពេញ៖ ការប្រកួតប្រដាល់លក្ខណៈអន្តរជាតិលើ សង្វៀន SEA-TV នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកប្រដាល់ ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យ បានយកឈ្នះអ្នកប្រដាល់ថៃ Phou Long បានដោយពិន្ទុទាំងលំបាក ។

ការប្រកួតដែលមានលក្ខណៈតឹងតែងនោះដែរ បានធ្វើឲ្យទស្សនិកជនសង្កេតឃើងញថា Phou Long ហាក់ដូចជា ដក ថយ និងការពារច្រើនជាង តែកណ្ដាប់ដៃរបស់អ្នកប្រដាល់ថៃរូបនេះល្អ និងរហ័ស មិនតែប៉ុណ្ណោះរូបគេក៏ការពារបានល្អដែរថែមទៀតផង ។

ក្នុងការប្រកួត៥ទឹកពេញនោះមានចៅក្រម ៣រូបផ្ដល់ពិន្ទុឲ្យ សេរី ឈ្នះ និងមានចៅក្រម ២រូបផ្ដល់ពិន្ទុឲ្យ Phou Long ឈ្នះ គឺលទ្ធផលចុងក្រោយ ហ៊ឹម សេរី ឈ្នះ Phou Long ដោយពិន្ទុតែម្តងដោយឯកច្ឆ័ន្ទ ស្របពេលដែលមិត្តរួមជាតិ
អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះកីឡា ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Deth Div បន្ទាប់ពីពួកគេតស៊ូជាមួយគ្នា ៥ទឹកពេញដែរនោះ ។

អ្នកប្រដាល់ទាំង២រូបនេះវាយសងទៅសងមកបានយ៉ាងល្អ តែទោះជាយ៉ាងណា ក៏លទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ ។ រីឯអ្នកប្រដាល់ ឡុង សុភី ក្លឹបសាលវ័ន្ដកីឡាវិញ បានផ្ដួលអ្នកប្រដាល់ថៃ Tom Tam ឲ្យសន្លប់មុនស្នូរ ជួងបញ្ចប់ទឹកទី៤ ។ អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់នៅចុងទឹកទី៣តែ គេព្យាយាមសាកល្បងនៅទឹកទី៤បន្តទៀតតែ គេគ្មានសំណាងល្អនោះឡើយ គឺត្រូវអាជ្ញាកណ្ដាលបញ្ឈប់ដោយសារអសមត្ថភាព ។

ចំណែកការប្រកួតលើសង្វៀន Cambodia Beer របស់ SEA-TV រសៀលថ្ងៃខែដដែលនោះ អ្នកប្រដាល់ ជ័យ ស៊ីណេត ក្លឹបឃ្លាំងមឿងកីឡាបានប្រកួតចាញ់ សោម វិឆ័យ ក្លឹបសាលវ័ន្ដកីឡាដោយពិន្ទុទាំងមិនអស់ចិត្ត ។ ស្ថានភាពប្រកួត ២-៣ ទឹកដំបូងអ្វីៗហាក់ដូចជាមិនលើសគ្នានោះទេ តែ២ទឹកចុងក្រោយវាបានក្លាយជាឲ្យកាសរបស់វិឆ័យវិញដោយសារតែ ស៊ីណេត ស្រុតកម្លាំង ។ ទោះយ៉ាងណាក៏ពួកគេប្រកួតគ្នា ៥ទឹកពេញ ហើយ វិឆ័យ បានទទួលជ័យជំនះដោយពិន្ទុប៉ុណ្ណោះ ។

ឆាយ មាស ក្លឹបសំរោងកោងកីឡាខេត្តបាត់ដំបងឈ្នះ ផន ផល្លា ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុក្នុង ខណៈដែលតាំង សីហាក្លឹបកងពលតូចលេខ៧០ប្រើជង្គង់ផ្ដួល យ៉ុន ដារ៉ា ក្លឹបតាឡីដំរីមានរិទ្ធនៅទឹកទី៣ និង គុន វាសនា ក្លឹបអាស៊ីកីឡាវាយយ៉ន សោភ័ណ្ឌ ក្លឹបពន្លឺវិបុលរិទ្ធីឲ្យមានរបួស ហើយត្រូវពេទ្យបញ្ឈប់នៅទឹកទី២នោះ ៕