Man City បន្តឈ្នះ ខណៈដែល Arsenal តាមស្មើពិន្ទុ (Video Inside)

ក្រុងឡុងដ៍៖ ក្រុងរងជើងឯកឆ្នាំទៅ Manchester City បន្តរក បាន៣ពិន្ទុបន្ថែមទៀត ក្រោយប្រកួតឈ្នះក្រុមភ្ញៀវ Norwich City ២-១ កាលពីរាត្រីថ្ងៃសៅរ៍ គ្រាដែល Arsenal តាមស្មើ ២៥ពិន្ទុប្រចាំសប្តាហ៍ទី១១ នៅ Premier League បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះ Swansea City ៣-០ ។

គិតទាំងជ័យជំនះលើកនេះទៀត ក្រុមរបស់លោក Manuel Pellegrini ឈ្នះ៨ដងហើយ ក្រៅពីស្មើ១ និងចាញ់២ក្នុង រដូវកាលឆ្នាំ២០១៥-២០១៦នេះ តាមពីក្រោយដោយក្រុម Arsenal ដែលជាប់លេខ៣រដូវកាលមុននោះ ដោយសារតែ ចាញ់គ្រាប់ចំណេញរបស់ Man City តែប៉ុណ្ណោះ ។

ក្នុងការតាមពិន្ទុយ៉ាងប្រកៀកបែបនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ម្ចាស់ក្លឹប កីឡាករទាំងអស់រឹតតែតស៊ូស្វិតស្វាញខ្លាំងឡើង ក្នុងការប្រកួតនាក្រោយៗទៀត និងលេងប្រកបដោយភាពប្រយ័ត្នប្រយែងបំផុតផងដែរ ដ្បិតក្រុមស្ថិតក្នុងតំណែង Top-4 ស៊ុតតែជាក្រុមខ្លាំង រួមមានទាំង Manchester United ដែលកំពុងស្ថិតនៅលេខ៤មាន២១ពិន្ទុ ទោះប្រកួតបានស្មើ ទល់នឹងម្ចាស់ផ្ទះ Crystal Palace ០-០ កាលពីថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកាក៏ដោយ ។

យើងក្រឡេកទៅមើលក្រុមការពារតំណែងជើងឯកតោខៀវ Chelsea កាន់តែយ៉ាប់ទៅមែនទែនហើយ ដោយបានបន្ត ចាញ់ក្រុមភ្ញៀវ Liverpool ៣-១ ក្នុងទឹកដីបន្តទៀត ឈរនៅលេខរៀងទី១៥ដដែលរកបានតែ១១ពិន្ទុនៅឡើយ ធ្វើឲ្យគ្រូបង្វឹកលោក Jose Mourinho កំពុងស្ថិតក្នុងភាពមិនច្បាស់នៅ Stamford Bridge ក្រៅពីអស់សិទ្ធិការពារពានលំដាប់ទី៣ អង់គ្លេស Capital One Cup ឆ្នាំទៅ ៕

Man City បន្តឈ្នះ ខណៈដែល Arsenal តាមស្មើពិន្ទុ (Video Inside)

Man City បន្តឈ្នះ ខណៈដែល Arsenal តាមស្មើពិន្ទុ (Video Inside)

Man City បន្តឈ្នះ ខណៈដែល Arsenal តាមស្មើពិន្ទុ (Video Inside)