កុំភ្លេចគាំទ្រ! ក្រុម​បាល់ទាត់កម្ពុជា ប៉ះប្រ៊ុយណេ ស្អែក​នេះ​នៅ​ស្តាត​អូឡាំពិក

ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានអូឡាំពិក ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ ប្រ៊ុយណេ (Brunei) នាល្ងាចម៉ោង ៦៖៣០នាទីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះនៅក្នុងការប្រកួត លក្ខណៈមិត្តភាព អន្តរជាតិ ។

ក្នុងការប្រកួតកម្តៅសាច់ ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកពីប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ដូចគ្នានេះ ក្នុងគោលបំណងក្រុមបាល់ទាត់កម្ពុជា បន្តដំណើរទៅប្រកួតបង្រ្គប់កិច្ចនៃវគ្គជម្រុះ World Cup 2018 ជាបន្តទៀត ដែលប្រុងជួបក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី១២ វិច្ឆិកា និងក្រុមភ្ញៀវសាម៉ូរៃជប៉ុន ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥ ដែលសុទ្ធសឹងជាក្រុមដែលកម្ពុជា ធ្លាប់បរាជ័យដូចគ្នាក្រោមលទ្ធផល ១-០ និង ៣-០ កាលពីជើងទី១ នាពេលកន្លងមក ។

កាលពីជួបគ្នានាពេលកន្លងមក កម្ពុជា មានប្រវត្តិល្អជាងប្រ៊ុយណេ ពោលគឺកម្ពុជាធ្លាប់ឈ្នះច្រើនជាងចាញ់ បូករួមទាំង ក្រុមឡាវផងដែរ តែក្រោយមកក្រុមទាំងពីរនេះមានការឡើងជើងខ្លាំងគួរឲ្យកត់សម្គាល់ និងបានឡើងមកវគ្គជម្រុះជុំទី២ នៃ World Cup ដូចកម្ពុជាដែរ និងបន្ថយនៃគម្លាតគ្រាប់ស៊ុតបញ្ចូលទីដូចគ្នាថែមទៀតផង ។

១ប្រកួតមិត្តភាពចុងក្រោយរបស់កម្ពុជា គឺបានលេងស្មើក្រុមឡាវ ១-១ កាលពីដើមខែមិថុនា ឆ្នាំ២០១៥ នៅស្តាតអូឡាំ ពិក ជាទីដែលក្រុមកម្ពុជា មិនទាន់រកឃើញជ័យជំនះនៅឡើយទេ ពេលជួប៣ក្រុមខ្លាំងផ្សេងទៀតមានដូចជា សិង្ហបុរី អាហ្វហ្គានីស្ថាន និងស៊ីរី ក្រោយពីក្រាលស្មៅសិប្បនិមិត្តក្នុងទីលានរួចមក ៕

កុំភ្លេចគាំទ្រ! ក្រុម​បាល់ទាត់កម្ពុជា ប៉ះប្រ៊ុយណេ ស្អែក​នេះ​នៅ​ស្តាត​អូឡាំពិក

កុំភ្លេចគាំទ្រ! ក្រុម​បាល់ទាត់កម្ពុជា ប៉ះប្រ៊ុយណេ ស្អែក​នេះ​នៅ​ស្តាត​អូឡាំពិក