ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ភ្នំពេញៈ បុគ្គលិកមន្ត្រី រាជការ នៃក្រសួង ការងារ ប្រមាណ ១០០នាក់ បានចូលរួមក្នុង កម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចតិ្ត ក្រោមប្រធានបទ «អគុណរ ចំពោះការជួយ សង្គ្រោះជីវិតខ្ញុំ» នៅថ្ងៃ ទី២ ខែវិច្ឆិកា ២០១៥ នៅក្នុងសាលប្រជុំក្រសួងការងារ។

កម្មវិធីបរិច្ចាគឈាមលើកនេះ អាចប្រព្រឹត្តទៅបានយ៉ាង អធិកអធម ដោយមានការចូលរួមឧបត្ថម្ភ ធំពីក្រុមហ៊ុនទឹកពិសា វីតាល់ និងក្រោមវត្តមាន លោកស្រី ជា សុខនី អគ្គនាយក រងរដ្ឋបាល និងហរិញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈ មណ្ឌលជាតិផ្តល់ឈាម ។

នេះជាលើកដំបូង ដែលក្រសួងការងារ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធី ផ្តល់ឈាមសប្បុរស ដោយរំពឹងថា នឹងទទួលបានឈាមយ៉ាងតិច៨០ ប្លោក ដើម្បីផ្គត់ផ្គង់កង្វះខាតឈាម ទូទាំងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ជា សុខនី អគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនួវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលមានចិត្តសប្បុរសធម៌ក្នុងការផ្តល់ឈាមលើកនេះ។ លោកស្រីក៏បានថ្លែង អំណរគុណផងដែរ ចំពោះមជ្ឈ មណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមឈាមសប្បុរស គ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ទូទាំងប្រទេស ។

 លោកស្រីក៏បានសន្យាថានឹង បន្តគាំទ្រដល់កម្មវិធីបរិច្ចាគឈាម ហើយក៏នឹងបង្កើតឲ្យមានកម្មវិធី ផ្តល់ឈាមបែបនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

ដើម្បីលើកទឹកចិត្តដល់សប្បុរសជនដែលបានផ្តល់ឈាមដោយស្ម័គ្រ ក្រុមហ៊ុនទឹកពិសា វីតាល់បានផ្តល់ទឹក វីតាល់៦ដបរួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើ ការឧបត្ថម្ភ ទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធី។

ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយនឹងការ ជួយគាំទ្រឧបត្ថម្ភពីវីតាល់ ក្នុងការលើកកំពស់ការផ្សព្វផ្សាយ ឲ្យកាន់តែធំទូលាយ ចំពោះគុណប្រយោជន៍ នៃការបរិច្ចាគឈាម។ ក្នុងឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានចំនួនអ្នកស្មគ្រ័ចិត្ត ផ្តល់ឈាម បានកើនឡើងច្រើនលើសពីឆ្នាំ២០១៤ ។ ប៉ុន្តែដោយសារតែចំនួន នៃតម្រូវការក៏មានការកើនឡើងយ៉ាងខ្លាំងដែរ ដែលធ្វើឲ្យមជ្ឈមណ្ឌលនៅតែប្រឈមនឹងកង្វះខាតឈាមនៅក្នុងស្តុក ។ ដូច្នេះហើយ ទើបមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានខិតខំស្វះស្វែងដាក់លិខិតស្នើរសុំប្រារព្ធពិធីបរិច្ចាគឈាម ទៅតាមស្ថាប័នរដ្ឋ និងឯកជន នានាទូទាំងរាជធានី ដោយសង្ឃឹមថានឹងទទួលបានការសហការល្អដូចក្រសួងការងារដែរ ដើម្បីបំពេញតម្រូវ ការឈាមក្នុងស្តុក។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ និងកោតសរសើរដល់ទឹកចិត្តមន្ត្រីរាជការ និងពោលទាហាន ទាំងឡាយតាម ស្ថាប័នរដ្ឋនានាដែលមានបានចូលរួមចំនែកយ៉ាងសកម្ម កម្មវិធីមនុស្សធម៌ ដែលទង្វើរជាគំរូរ ដ៏ល្អសម្រាប់ប្រជាពលរដ្ឋដទៃ។ ដើម្បីជាការតបស្នងដល់ការគាំទ្ររបស់អតិថិជន វីតាល់ក្នុងមូលនិធិ ២៥៛ ក្នុងមួយដប ក្រុមហ៊ុន នឹងរៀបចំនូវកម្មវិធីមនុស្សធម៌ជាច្រើន បន្ថែមឲ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៥នេះ ៕

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ

ក្រុមហ៊ុនទឹកពិសា វីតាល់ ឧបត្ថម្ភដល់ កម្មវិធីផ្តល់ឈាម នៅក្រសួងការងារ